
លោកស្រី មុំ ពុទ្ធីតា ត្រូវបានប្រកាសចូលកាន់មុខតំណែងជា អភិបាលរងខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាព ឯកឧត្តម ផាន់ ចាន់ធុល
លោកស្រី មុំ ពុទ្ធីតា ជាអភិបាលរងខេត្តនៃគណៈអភិបាលខេត្តឧត្តរមានជ័យ ផ្ទេរភារកិច្ចមកកាន់មុខតំណែងជា អភិបាលរងខេត្តនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ជំនួស លោកស្រី រស់ សុផានី ដែលត្រូវផ្ទេរភារកិច្ចទៅកាន់មុខតំណែងជាអភិបាលរងខេត្តឧត្តរមានជ័យវិញ។









