ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិវីដេអូ

សុខាភិបាល
រដ្ឋមន្ត្រីសុខាភិបាល ៖ ការព្យាបាល និងស្ដារនីតិសម្បទាអ្នកញៀនគ្រឿងញៀន ជាការចូលរួមអភិវឌ្ឍន៍មូលធនមនុស្ស
លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មាធិការ ទទួលបន្ទុកការងារព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន (គ.ព.ស.គ.ញ) បានលើកឡើងថា ការព្យាបាល និងស្ដារនីតិសម្បទាអ្នកញៀនគ្រឿងញៀន មិនមែនគ្រាន់តែជាការចូលរួមប្រយុទ្ធប្រឆាំងគ្រឿងញៀនប៉ុណ្ណោះទេ ប៉ុន្តែជាការចូលរួមអភិវឌ្ឍមូលធនមនុស្ស ។


នយោបាយ
ពិភពលោកឃើញច្បាស់ ពីការឈ្លានពាន និងកាន់កាប់ទឹកដីកម្ពុជា ដោយខុសច្បាប់ពីយោធាថៃ
លោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានលើកឡើងថា ពិភពលោកបានឃើញច្បាស់នូវអំពើឈ្លានពាន និងការកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់ពីសំណាក់កងកម្លាំងយោធាថៃ ។


សកម្មភាពអាជ្ញាធរ
ក្រសួងការងារ អំពាវនាវ យ៉ាងទទូច ដល់ប្រជាពលរដ្ឋ និងអតីតពលករខ្មែរ កុំឆ្លងដែនខុស ដោយច្បាប់ទៅធ្វើការងារនៅថៃ
ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈលោក ស៊ុន មេសា នៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៦ បានអំពាវនាវយ៉ាងទទូចដល់ប្រជាពលរដ្ឋ និងអតីតពលករខ្មែរ កុំឆ្លងដែន ដោយប្រថុយប្រថាន និងខុសច្បាប់ទៅរកការងារធ្វើនៅក្នុងប្រទេសថៃ ខណៈដែលឱកាសការងារនៅក្នុងស្រុកសល់ប្រមាណជាង ៩ម៉ឺនកន្លែងសម្រាប់បងប្អូនដែលជាអ្នកកំពុងស្វែងរកការងារ។


ពាណិជ្ជកម្ម
កម្ពុជា ត្រៀមខ្លួនសហការជាមួយម៉ាឡេស៊ី ដើម្បីលើកកម្ពស់ភាពជាដៃគូឱ្យកាន់តែរឹងមាំ និងរួមចំណែកដល់សន្តិភាព និងវិបុលភាពរបស់អាស៊ាន
កម្ពុជា បានត្រៀមខ្លួនរួចជាស្រេចក្នុងការសហការយ៉ាងជិតស្និទ្ធជាមួយម៉ាឡេស៊ី ដើម្បីលើកកម្ពស់ភាពជាដៃគូឱ្យកាន់តែរឹងមាំ និងរួមចំណែកដល់សន្តិភាព ស្ថិរភាព និងវិបុលភាពរបស់អាស៊ាន។


សន្តិសុខសង្គម
ក្រុមការងារចម្រុះខេត្តបន្ទាយមានជ័យ ចុះពិនិត្យ ៤ទីតាំងពាក់ព័ន្ធនឹង Online Scams និងការស្នាក់នៅដោយខុសច្បាប់របស់ជនបរទេស
(បន្ទាយមានជ័យ)៖ ក្រុមការងារចម្រុះខេត្តបន្ទាយមានជ័យ សម្របសម្រួលនីតិវិធីដោយលោក សំរិទ្ធ សុខុន និងលោក ទេព ឃុនឆ័យ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ត នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦ បានចុះធ្វើរដ្ឋបាលតាមអគារស្នាក់នៅ ចំនួន៤ទីតាំង ដោយមានការសហការចូលរួមពីម្ចាស់ទីតាំង ពិនិត្យឃើញថា ៣ទីតាំង ជនបរទេសបានចាកចេញអស់។


សកម្មភាពអាជ្ញាធរ
លោក ហឿន វីរៈ អភិបាលស្រុកព្រះនេត្រព្រះ ដឹកនាំក្រុមការងារចុះពិនិត្យហេដ្ឋារចនាសម្ព័ន្ធ និងជំរុញការលើកកម្ពស់ការផ្តល់សេវាសាធារណៈនៅឃុំរហាល
បន្ទាយមានជ័យ:នារសៀលថ្ងៃចន្ទ ៥រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦ លោក ហឿន វីរៈ អភិបាលនៃគណៈអភិបាលស្រុកព្រះនេត្រព្រះ និងលោក អែម រិទ្ធី នាយករងរដ្ឋបាលស្រុក បានដឹកនាំក្រុមការងារចុះជួបពិភាក្សាការងារជាមួយលោកមេឃុំរហាល លោកមេភូមិចក និងលោកមេភូមិទេពកោសា ដើម្បីពិនិត្យវឌ្ឍនភាពការងារ ស្វែងយល់ពីស្ថានភាពជាក់ស្តែង និងជំរុញការអនុវត្តការងារនៅថ្នាក់មូលដ្ឋានឱ្យកាន់តែមានប្រសិទ្ធភាព។


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម កោតសរសើរប្រជាពលរដ្ឋភៀសសឹកនៅខេត្តបន្ទាយមានជ័យ ដែលចេះកែច្នៃដីជុំវិញផ្ទះបង្កើនជីវភាព
ក្រោមស្មារតីតស៊ូដ៏រឹងមាំ និងមិនបោះបង់ចោលឱកាស ទោះបីស្ថិតក្នុងស្ថានភាពជីវភាពពិសេសណាក៏ដោយ ប្រជាពលរដ្ឋភៀសសឹកជាង ៣,០០០គ្រួសារ រស់នៅ ភូមិរង់ចាំ ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ បានប្រែក្លាយដីទំនេរជុំវិញលំនៅឋានឱ្យទៅជាចម្ការបន្លែ និងដំណាំហូបផ្លែយ៉ាងខៀវស្រងាត់ ដែលក្លាយជាគំរូដ៏ល្អឆ្នើមក្នុងការអនុវត្តកសិកម្មតាមបែបគ្រួសារ។


អប់រំ និងកីឡា
លោក ឈូ ប៊ុនរឿង អញ្ជើញជាអធិបតីកិច្ចប្រជុំវាយតម្លៃស្តង់ដាសាលារៀនគំរូ ឆ្នាំសិក្សា ២០២៥–២០២៦
បន្ទាយមានជ័យ:នាព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦ លោក ឈូ ប៊ុនរឿង ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំវាយតម្លៃស្តង់ដាសាលារៀនគំរូ សម្រាប់ឆ្នាំសិក្សា ២០២៥–២០២៦ ជាមួយនាយក និងនាយិកាសាលាបឋមសិក្សាគោលដៅទូទាំងខេត្តបន្ទាយមានជ័យ។


សកម្មភាពថ្នាក់ដឹកនាំ
លោកជំទាវបណ្ឌិត អញ្ជើញប្រគល់ផ្ទះថ្មី ចំនួន ៣ខ្នង ជូនក្រុមគ្រួសាររបស់វីរកងទ័ពពលី ក្នុងទឹកដីខេត្តកណ្តាល
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ចំនួន ៣ខ្នង ជូនក្រុមគ្រួសាររបស់វីរកងទ័ពពលី ក្នុងទឹកដីខេត្តកណ្តាល ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចធិបតី និងលោកជំទាវបណ្ឌិត។


សកម្មភាពថ្នាក់ដឹកនាំ
រដ្ឋបាលខេត្ត និងអនុវត្តគម្រោង ក្នុងការកែលម្អសោភ័ណភាពក្រុង នៅឆ្នាំ២០២៧ខាងមុខ
ឯកឧត្ដម អ៊ុំ រាត្រី អភិបាល នៃ គណៈអភិបាលខេត្ត អញ្ជើញ ដឹកនាំកិច្ចប្រជុំពិភាក្សាគម្រោងចំណូល-ចំណាយថវិការរដ្ឋបាលខេត្តបន្ទាយមានជ័យឆ្នាំ២០២៧ និងសៀវភៅព្រាងផែនការយុទ្ធសាស្ត្រថវិកាខេត្ត ឆ្នាំ២០២៧-២០២៩។


សកម្មភាពថ្នាក់ដឹកនាំ
អាជ្ញាធរខេត្តបន្ទាយមានជ័យ បន្តដាក់ចេញវិធានការបោសសម្អាត បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Oline Scams) ឱ្យអស់ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ
ឯកឧត្ដម អ៊ុំ រាត្រី បានដាក់ផែនការបន្ថែមទៀត ក្នុងពេលដឹកនាំកិច្ចប្រជុំពិភាក្សា នឹងបន្តការងារអនុវត្តវិធានការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Oline Scams) នៅក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ជាមួយសមត្ថកិច្ចពាក់ព័ន្ធ និងអាជ្ញាធក្រុង-ស្រុកទាំង៩ទូទាំងខេត្តបន្ទាយមានជ័យ នាថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៦ នៅសាលាខេត្តបន្ទាយមានជ័យ។


សកម្មភាពអាជ្ញាធរ
រៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តបន្ទាយមានជ័យ បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយច្បាប់ស្តីពីសំណង់ បែបបទនិងបរិបទនៃការផ្តល់លិខិតអនុញ្ញាតសាងសង់ នៅស្រុក
កិច្ចប្រជុំ រៀបចំឡេីងក្នុងគោលបំណងដើម្បីរក្សាសណ្ដាប់ធ្នាប់សាធារណៈ ការពារទ្រព្យសម្បត្តិ និងសុខមាលភាពរបស់ម្ចាស់សំណង់ អ្នកប្រើប្រាស់សំណង់ និងសាធារណជន។


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម អញ្ជើញចុះសួរសុខទុក្ខជនភៀសសឹក នៅភូមិរង់ចាំ់។
ឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម សូមកោតសរសើរ ចំពោះបងប្អូនប្រជាពលរដ្ឋភៀសសឹក ក្នុងការរៀបចំជីវភាពរស់នៅ ព្រមទាំងថែទាំផ្ទះ និងរៀបចំដាំដុះដំណាំជុំវិញផ្ទះរបស់ខ្លួនជាច្រើន រួមមាន ដំឡូងមី ពោត សណ្តែកគួរជាដើម និងដំណាំរួមផ្សំជាច្រើនទៀត។

