ព័ត៌មានក្នុងខេត្ត

កសិដ្ឋានចិញ្ចឹាមសត្វគោយកសាច់ នៅឃុំអូរបីជាន់ ស្រុកអូជ្រៅ កំពុងរីកចម្រើន និងមានសក្តានុពល តម្រូវការទីផ្សារក្នុងស្រុក
បទយកការណ៍
កសិដ្ឋានចិញ្ចឹាមសត្វគោយកសាច់ នៅឃុំអូរបីជាន់ ស្រុកអូជ្រៅ កំពុងរីកចម្រើន និងមានសក្តានុពល តម្រូវការទីផ្សារក្នុងស្រុក
កសិដ្ឋានចិញ្ចឹមសត្វគោយកសាច់នៅ ឃុំអូរបីជាន់ ស្រុកអូជ្រៅ ខេត្តបន្ទាយមានជ័យ កំពុងបង្ហាញពីការរីកចម្រើនយ៉ាងសកម្ម និងក្លាយជាប្រភពផ្គត់ផ្គង់សាច់គោដ៏មានសក្តានុពលមួយ ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារក្នុងស្រុកដែលកំពុងកើនឡើងជាបន្តបន្ទាប់។ ការរីកចម្រើននៃកសិដ្ឋានចិញ្ចឹមគោយកសាច់នៅឃុំអូរបីជាន់ មិនត្រឹមតែជួយលើកកម្ពស់សេដ្ឋកិច្ចគ្រួសាររបស់ម្ចាស់កសិដ្ឋានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកយ៉ាងសំខាន់ក្នុងការទ្រទ្រង់សន្តិសុខស្បៀង និងជំរុញសេដ្ឋកិច្ចក្នុងស្រុកអូជ្រៅឱ្យកាន់តែមានស្ថេរភាព។
មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ
មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ
អានបន្ត
បទយកការណ៍៖កសិដ្ឋានចិញ្ចឹមជ្រូកនៅស្រុកម៉ាឡៃ ខេត្ត​បន្ទាយមានជ័យ​ ពង្រីកការផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ។​
បទយកការណ៍
បទយកការណ៍៖កសិដ្ឋានចិញ្ចឹមជ្រូកនៅស្រុកម៉ាឡៃ ខេត្ត​បន្ទាយមានជ័យ​ ពង្រីកការផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ។​
ការអភិវឌ្ឍ និងការពង្រីកកសិដ្ឋានចិញ្ចឹមជ្រូកនៅស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ មានសារៈសំខាន់យ៉ាងខ្លាំងក្នុងការទ្រទ្រង់សេដ្ឋកិច្ចមូលដ្ឋាន និងសន្តិសុខស្បៀង ប្រយោជន៍ចម្បងនៃការពង្រីកកសិដ្ឋាន ការផ្គត់ផ្គង់ទីផ្សារក្នុងស្រុក៖ កាត់បន្ថយការនាំចូលជ្រូកពីប្រទេសជិតខាង ធានាបាននូវសាច់ជ្រូកដែលមានអនាម័យ គុណភាពខ្ពស់ និងតម្លៃថេរនៅលើទីផ្សារក្នុងខេត្តបន្ទាយមានជ័យ និងខេត្តក្បែរខាង បង្កើនឱកាសការងារផ្ទាល់ និងប្រយោលជូនប្រជាពលរដ្ឋក្នុងតំបន់ ចាប់តាំងពីការមើលថែកសិដ្ឋាន ការផលិតចំណី រហូតដល់ការដឹកជញ្ជូន និងអាជីវកម្មលក់ដុំ-រាយ។
មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ
មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ
អានបន្ត
ផ្ដល់ស្នាមញញឹម ផ្ដល់ក្ដីសង្ឃឹម ផ្ដល់ក្ដីមេត្តា បម្រើសេវាដោយបេៈដូងវិជ្ជាជីវៈ នៃមន្ទីរពេទ្យបង្អែកស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។
បទយកការណ៍
ផ្ដល់ស្នាមញញឹម ផ្ដល់ក្ដីសង្ឃឹម ផ្ដល់ក្ដីមេត្តា បម្រើសេវាដោយបេៈដូងវិជ្ជាជីវៈ នៃមន្ទីរពេទ្យបង្អែកស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។
(បន្ទាយមានជ័យ) ការផ្តល់សេវាសុខាភិបាលរបស់មន្ទីរពេទ្យបង្អែកស្រុកព្រះនេត្រព្រះ គឺជាកម្រិតនៃការថែទាំសុខភាពដែលផ្តល់ការពិនិត្យ ព្យាបាល និងថែទាំកម្រិតមធ្យម និងខ្ពស់ បន្ទាប់ពីការបញ្ជូនបន្តពីមណ្ឌលសុខភាព ដែលមានតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់សេវាថែទាំសុខភាពបឋម និងកម្រិតមូលដ្ឋាន ជូនដល់ប្រជាពលរដ្ឋក្នុងស្រុក និងតំបន់ជុំវិញ ដោយផ្អែកលើគោលការណ៍សមធម៌ ប្រសិទ្ធភាព និងបរិយាបន្ន។ មន្ទីរពេទ្យបង្អែកព្រះនេត្រព្រះ ជាមន្ទីរពេទ្យបង្អែកកម្រិត CPA2 ដែលបានប្រកាសដំឡើងនៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០ តាមប្រកាសអន្តរក្រសួងលេខ ៤១៣ សសក ស្តីពីការតម្លើងកម្រិតនិងការបង្កើតអង្គភាពសុខាភិបាល រវាងក្រសួងមហាផ្ទៃ និងក្រសួងសុខាភិបាល ដែលស្ថិតក្រោមចំណុះ ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិព្រះនេត្រព្រះ។
មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ
មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ
អានបន្ត
មន្ទីរពេទ្យបង្អែកស្រុកព្រះនេត្រព្រះ ផ្នែកសម្ភព ពង្រឹងការផ្តល់សេវាសុខាភិបាលសាធារណៈ ប្រកបដោយគុណភាព ប្រសិទ្ធភាព និងទំនុកចិត្តជូនប្រជាពលរដ្ឋ។
បទយកការណ៍
មន្ទីរពេទ្យបង្អែកស្រុកព្រះនេត្រព្រះ ផ្នែកសម្ភព ពង្រឹងការផ្តល់សេវាសុខាភិបាលសាធារណៈ ប្រកបដោយគុណភាព ប្រសិទ្ធភាព និងទំនុកចិត្តជូនប្រជាពលរដ្ឋ។
(បន្ទាយមានជ័យ) ការផ្តល់សេវាសុខាភិបាលរបស់មន្ទីរពេទ្យបង្អែកស្រុកព្រះនេត្រព្រះ គឺជាកម្រិតនៃការថែទាំសុខភាពដែលផ្តល់ការពិនិត្យ ព្យាបាល និងថែទាំកម្រិតមធ្យម និងខ្ពស់ បន្ទាប់ពីការបញ្ជូនបន្តពីមណ្ឌលសុខភាព ដែលមានតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់សេវាថែទាំសុខភាពបឋម និងកម្រិតមូលដ្ឋាន ជូនដល់ប្រជាពលរដ្ឋក្នុងស្រុក និងតំបន់ជុំវិញ ដោយផ្អែកលើគោលការណ៍សមធម៌ ប្រសិទ្ធភាព និងបរិយាបន្ន។
មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ
មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ
អានបន្ត
បទយកការណ៍៖ ស្តីពីការលើកកម្ពស់គុណភាពសេវាសុខាភិបាលមូលដ្ឋាន ប្រកបដោយសមធម៌ និងភាពកក់ក្តៅ នៅមណ្ឌលសុខភាពឈ្នួរមានជ័យ ស្ថិត​ក្នុង​ស្រុក​ព្រះ​នេត្រ​ព្រះ​ ខេត្តបន្ទាយមានជ័យ​។
បទយកការណ៍
បទយកការណ៍៖ ស្តីពីការលើកកម្ពស់គុណភាពសេវាសុខាភិបាលមូលដ្ឋាន ប្រកបដោយសមធម៌ និងភាពកក់ក្តៅ នៅមណ្ឌលសុខភាពឈ្នួរមានជ័យ ស្ថិត​ក្នុង​ស្រុក​ព្រះ​នេត្រ​ព្រះ​ ខេត្តបន្ទាយមានជ័យ​។
ការលើកកម្ពស់គុណភាពសេវាសុខាភិបាលមូលដ្ឋាន ប្រកបដោយសមធម៌ និងភាពកក់ក្តៅ នៅមណ្ឌលសុខភាពឈ្នួរមានជ័យ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ គឺជាកិច្ចការអាទិភាពដើម្បីធានាថា ប្រជាពលរដ្ឋគ្រប់រូបក្នុងឃុំឈ្នួរមានជ័យទទួលបានការថែទាំសុខភាពទាន់ពេលវេលា មានសុវត្ថិភាព និងឥតរើសអើង។
មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ
មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ
អានបន្ត
សាលារៀននៅតំបន់បឹងត្រកួនត្រូវបានយោធាថៃប្រែក្លាយជាលេណដ្ឋានបម្រើសកម្មភាពឈ្លានពាន
បទយកការណ៍
សាលារៀននៅតំបន់បឹងត្រកួនត្រូវបានយោធាថៃប្រែក្លាយជាលេណដ្ឋានបម្រើសកម្មភាពឈ្លានពាន
ថ្នាក់រៀនដែលជាទីផ្ដល់ចំណេះដល់កុមារកម្ពុជាក្នុងតំបន់បឹងត្រកួន ត្រូវបានយោធាថៃយកធ្វើជាលេណដ្ឋានបម្រើឱ្យសង្គ្រាមឈ្លានពានទៅវិញ។ នេះបើតាមសេចក្ដីរាយការណ៍ពីមូលដ្ឋាន។ បើតាមអាជ្ញាធរមូលដ្ឋាន បន្ទប់រៀនដែលយោធាថៃប្រែក្លាយទៅជាលេណដ្ឋាននេះ គឺស្ថិតនៅក្នុងសាលាបឋមសិក្សាសាមគ្គីច្រក ក្នុងភូមិសាមគ្គី ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។
មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ
មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ
អានបន្ត
ស្នាមញញឹមប្រជាពលរដ្ឋនៅអង្គភាពច្រកចេញចូលតែមួយខេត្តបន្ទាយមានជ័យ
បទយកការណ៍
ស្នាមញញឹមប្រជាពលរដ្ឋនៅអង្គភាពច្រកចេញចូលតែមួយខេត្តបន្ទាយមានជ័យ
ស្នាមញញឹមប្រជាពលរដ្ឋនៅអង្គភាពច្រកចេញចូលតែមួយខេត្តបន្ទាយមានជ័យ
មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ
មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ
អានបន្ត
ចលនាប្រកួតប្រជែង «ផ្ទះស្អាត ភូមិស្អាត នៃភូមិរង់ចាំ»
បទយកការណ៍
ចលនាប្រកួតប្រជែង «ផ្ទះស្អាត ភូមិស្អាត នៃភូមិរង់ចាំ»
លោកស្រី សុន សំណាង ផ្ទះលេខ ១០២៤ ផ្លូវលេខ ៨ នៅភូមិរង់ចាំ ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ដែលមានស្នាដៃ និងការចូលរួមយ៉ាងសកម្មប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការ រៀបចំសណ្ដាប់ធ្នាប់ ថែរក្សាអនាម័យបរិស្ថាន ជំរុញការ​ដាំដំណាំ​លម្អ និងការធ្វើកសិកម្មចម្រុះ បង្កើនប្រាក់ចំណូលប្រកបដោយភាពច្នៃប្រឌិត ព្រមទាំងបានអនុវត្តយ៉ាងខ្ជាប់ខ្ជួនរហូតទទួលបាន «ចំណាត់ថ្នាក់បណ្តោះអាសន្នផ្ទះស្អាត» សម្រាប់ខែទី១ វគ្គទី១ ក្នុងចលនាប្រកួតប្រជែង «ផ្ទះស្អាត ភូមិស្អាត នៃភូមិរង់ចាំ»។ ការខិតខំប្រឹងប្រែង និងគំនិតច្នៃប្រឌិតនេះ មិនត្រឹមតែលើកកម្ពស់សោភ័ណភាព និងជីវភាពគ្រួសារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការបង្កើតគំរូដ៍ល្អប្រសើរសម្រាប់សហគមន៍ទាំងមូល។
មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ
មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ
អានបន្ត
ការវាយប្រហារមិនរើសមុខ៖ នៅពេលយោធាថៃអះអាងថា «វាយប្រហារតែលើគោលដៅយោធា» មិនស្របនឹងផលវិបាកដែលបានកើតឡើងនៅលើដីជាក់ស្តែង ចេញពីសកម្មភាពឈ្លានពានប្រដាប់អាវុធរបស់ខ្លួនឡើយ
បទយកការណ៍
ការវាយប្រហារមិនរើសមុខ៖ នៅពេលយោធាថៃអះអាងថា «វាយប្រហារតែលើគោលដៅយោធា» មិនស្របនឹងផលវិបាកដែលបានកើតឡើងនៅលើដីជាក់ស្តែង ចេញពីសកម្មភាពឈ្លានពានប្រដាប់អាវុធរបស់ខ្លួនឡើយ
ភ្នំពេញ ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦–យោធាថៃបានអះអាងជាបន្តបន្ទាប់ថា ប្រតិបត្តិការយោធារបស់ខ្លួនប្រឆាំងកម្ពុជាត្រូវបានធ្វើឡើងស្របតាមច្បាប់មនុស្សធម៌អន្តរជាតិ និងផ្តោតតែលើគោលដៅយោធាប៉ុណ្ណោះ ដោយគោរពគោលការណ៍ភាពចាំបាច់ និងសមាមាត្រ។ ប៉ុន្តែការអះអាងមួយមិនអាចក្លាយជាការពិតដោយសារតែវាត្រូវបាននិយាយម្តងហើយម្តងទៀតនោះទេ។ វាត្រូវតែផ្ទៀងផ្ទាត់ជាមួយនឹងអង្គហេតុ ភស្តុតាង ប្រភេទអាវុធដែលបានប្រើ ទីតាំងដែលត្រូវបានវាយប្រហារ និងផលប៉ះពាល់ជាក់ស្តែងទៅលើជនស៊ីវិល។ នេះជាការគូសបញ្ជាក់របស់ រដ្ឋមន្ត្រីក្រសួងព័ត៌មាន។
មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ
មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ
អានបន្ត
អបអរសាទរបេក្ខភាពផ្ទះស្អាត ក្នុងយុទ្ធនាការ «ផ្ទះស្អាត ភូមិស្អាត» ខែទី១ ជុំទី១ នៅភូមិរង់ចាំ
បទយកការណ៍
អបអរសាទរបេក្ខភាពផ្ទះស្អាត ក្នុងយុទ្ធនាការ «ផ្ទះស្អាត ភូមិស្អាត» ខែទី១ ជុំទី១ នៅភូមិរង់ចាំ
ពីទីតាំងដែលប្រជាពលរដ្ឋភៀសសឹកមកស្នាក់នៅបណ្តោះអាសន្ន ដោយក្តីសង្ឃឹមរង់ចាំថ្ងៃបានវិលត្រឡប់ទៅកាន់លំនៅឋាន និងទឹកដីកំណើតវិញ «ភូមិរង់ចាំ» កំពុងបង្ហាញមុខមាត់ថ្មីមួយតាមរយៈការចូលរួមរបស់ប្រជាពលរដ្ឋក្នុងការរៀបចំលំនៅឋានឱ្យស្អាត មានសណ្តាប់ធ្នាប់ និងបង្កបង្កើនផលជុំវិញផ្ទះ។
មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ
មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ
អានបន្ត
ខ្មែរត្រូវចងចាំ​! តំណក់ឈាម និងទឹកភ្នែក ក្រោមសន្ធឹកគ្រា.ប់បែ.កពីសង្គ្រា.មឈ្លានពានរបស់ថៃ
បទយកការណ៍
ខ្មែរត្រូវចងចាំ​! តំណក់ឈាម និងទឹកភ្នែក ក្រោមសន្ធឹកគ្រា.ប់បែ.កពីសង្គ្រា.មឈ្លានពានរបស់ថៃ
ភ្លេចហើយឬនៅ...សំឡេងយន្តហោះចម្បាំង? ចងចាំទេ...សំឡេងគ្រាប់បែកផ្ទុះ និងស្នូគ្រាប់កាំភ្លើងរបស់ចោរឈ្លានពានទឹកដីកម្ពុជា...? សម្រែកដ៏ឈឺចាប់របស់វីរកងទ័ព និងសំឡេងទឹកភ្នែកស្រក់ដូចតំណក់ទឹកភ្លៀងរបស់ជនស៊ីវិលស្លូតត្រង់កម្ពុជា គឺជាដំដៅដ៏ឈឺចាប់ខ្លោចផ្សាបំផុត កប់ជ្រៅក្នុងក្រអៅដួងចិត្តប្រជាជនកម្ពុជា ដែលត្រូវចងចាំមិនអាចបំភ្លេចបាន។
មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ
មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ
អានបន្ត