ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិវីដេអូ

វីដេអូ
(វីដេអូ)ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានដឹកនាំកិច្ចប្រជុំពិភាក្សាគម្រោងចំណូល-ចំណាយថវិការដ្ឋបាលខេត្តឆ្នាំ២០២៧ និងសៀវភៅព្រាងផែនការយុទ្ធសាស្ត្រថវិកាខេត្ត ឆ្នាំ២០២៧-២០២៩
ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៦ ឯកឧត្ដម អ៊ុ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាគម្រោងចំណូល-ចំណាយថវិការរដ្ឋបាលខេត្តបន្ទាយមានជ័យ ឆ្នាំ២០២៧ និងសៀវភៅព្រាងផែនការយុទ្ធសាស្ត្រថវិកាខេត្ត ឆ្នាំ២០២៧-២០២៩។


វីដេអូ
វីដេអូអប់រំសុខភាព៖ ផ្សិតលើអាហារ អាចបង្កើនហានីភ័យនៃ ជំងឺមហារីកថ្លើម
វីដេអូអប់រំសុខភាព៖ ផ្សិតលើអាហារ អាចបង្កើនហានីភ័យនៃ ជំងឺមហារីកថ្លើម


វីដេអូ
«ការគោរពច្បាប់អន្តរជាតិ គឺជាសសរស្តម្ភដ៏សំខាន់មួយក្នុងការឆ្លើយតប ប្រកបដោយប្រសិទ្ធភាពចំពោះបញ្ហាប្រឈមផ្នែកសិទ្ធិមនុស្ស» —លោក ថូម៉ាស អ៊ែនឌ្រូស (Thomas Andrews) អ្នករាយការណ៍ពិសេសស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា —————— #CambodiaWantsPeace #JusticeForCambodia
#អ្នករាយការណ៍ពិសេសទទួលបន្ទុកសិទ្ធិមនុស្ស បានវាយតម្លៃខ្ពស់ចំពោះការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការជួយសង្គ្រោះ និងគាំទ្រជនភៀសសឹក ដោយសារជម្លោះព្រំដែនកម្ពុជា-ថៃ ដែលនៅមិនទាន់អាចវិលត្រឡប់ទៅលំនៅដ្ឋានវិញបាន។


វីដេអូ
ឯកឧត្តម អ៊ុំ រាត្រី ឱ្យក្រុងស្រុក ចាត់ក្រុមការងារយកវិញ្ញាបនបត្រសម្គាល់អចលនវត្ថុ(ប្លង់ដី) ដែលនៅសេសសល់ ជូនពលរដ្ឋដល់មូលដ្ឋាន
ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានជំរុញទៅដល់ក្រុង-ស្រុកទាំងអស់ ពន្លឿនការផ្តល់វិញ្ញាបនបត្រសម្គាល់អចលនវត្ថុ(ប្លង់ដី) នៅសេសសល់ ដែលបងប្អូនពលរដ្ឋមិនទាន់មកទទួលយកនៅមន្ទីររៀបចំដែនដី ត្រូវចាត់ក្រុមការងារចុះទៅផ្តល់វិញ្ញាបនបត្រសម្គាល់អចលនវត្ថុ(ប្លង់ដី)ដល់មូលដ្ឋាន ដោយបង្កភាពងាយស្រួលដល់ពលរដ្ឋ ដែលពួកគាត់មានជីវភាពខ្វះខាត ពុំមានថវិកាធ្វេីដំណេីរមកយកវិញ្ញាបនបត្រសម្គាល់អចលនវត្ថុ ដេីម្បីពួកគាត់យកទៅបប្រេីប្រាស់តាមតម្រូវ។


វីដេអូ
អភិបាល ខេត្ត បន្ទាយមានជ័យ បានណែនាំរដ្ឋបាលក្រុងស្រុក ឱ្យផ្តល់សេវាជូនប្រជាពលរដ្ឋ ប្រកបដោយមនសិការវិជ្ជាជីវៈ តម្លាភាព គណនេយ្យភាព និងភាពអាចជឿទុកចិត្តបាន
ថ្លែងក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលស្រុកព្រះនេត្រព្រះ នារសៀលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុ រាត្រី អភិបាលនៃគណៈអភិបាលខេត្ត បានណែនាំដល់រដ្ឋបាលក្រុងស្រុក ឃុំសង្កាត់ ក្នុងការផ្តល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋ តាមនីតិវិធីសាមញ្ញប្រកបដោយមនសិការវិជ្ជាជីវៈ តម្លាភាព គណនេយ្យភាព និងភាពអាចជឿទុកចិត្តបាន។


វីដេអូ
កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ និងទិសដៅបន្ត ព្រមទាំងបូកសរុបលទ្ធផលវេទិកាសាធារណៈ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។
បន្ទាយមានជ័យ៖ ឯកឧត្តម ជា ឆេង អនុរដ្ឋលេខាធិការ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកមង្គលបូរី បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ និងទិសដៅបន្ត ព្រមទាំងបូកសរុបលទ្ធផលវេទិកាសាធារណៈ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។
ពិធីនេះបានប្រារព្ធធ្វើឡើងនៅសាលប្រជុំសាលាស្រុកមង្គលបូរី នាព្រឹកថ្ងៃសៅរ៍ ទី២៥ ខែកក្កដា ឆ្នាំ២០២៦ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ជាប្រតិភូក្រសួង ឯកឧត្តមសមាជិកក្រុមខេត្ត លោកស្រី មុំ ពុទ្ធីតា អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្ត ព្រមទាំង លោក លោកស្រីជាប្រធាន អនុប្រធានក្រុមការងារចុះមូលដ្ឋានស្រុក ឃុំ ភូមិ និងមន្ត្រីជំនាញពាក់ព័ន្ធយ៉ាងច្រើនរូប។


វីដេអូ
(វីដេអូ)រដ្ឋបាលខេត្តបន្ទាយមានជ័យ ប្រារព្ធពិធីរុក្ខទិវា ៩ កក្កដា ឆ្នាំ២០២៦ ដើម្បីបំផុសចលនាដាំដើមឈើ និងលើកកម្ពស់គម្របព្រៃឈើក្នុងខេត្ត
ឯកឧត្ដម អ៊ុ រាត្រី អភិបាល ខេត្តបន្ទាយមានជ័យ បំផុសចលនាឱ្យយុវជន ដែលជាកម្លាំងចលករយ៉ាងសំខាន់ និងមានឥទ្ធិពលបំផុតក្នុងការការពារ និងអភិរក្សព្រៃឈើ ដេីម្បីចូលរួម និងបង្កើតយុទ្ធនាការផ្សព្វផ្សាយ បង្កើនការយល់ដឹងពីតម្លៃនៃព្រៃឈើ តាមរយៈការចែករំលែកព័ត៌មាន បង្កើតមាតិកាអប់រំលើបណ្តាញសង្គមផ្សេងៗ។
ការបំផុសចលនានេះនៅក្នុងឱកាស អញ្ជើញ ជាអធិបតី ភាពអបអរសាទ បុណ្យរុក្ខទិវា ៩ កក្កដា ២០២៦ ព្រមទាំងបានដាំកូនឈើលម្អសរុបចំនួន៣០០ដើម (ដើមក្ងោក) តាមដងផ្លូវជាតិលេខ៥ និងបាន ចែកជូនកូនឈើសម្រាប់តាមបណ្តាមន្ទីរ-អង្គភាព ក្រុង-ស្រុក និងបងប្អូនប្រជាពលរដ្ឋចំនួន១.០០០ដើម នាព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ ២០២៦ ។


វីដេអូ
កងរាជឣាវុធហត្ថខេត្តបញ្ជូនជនសង្ស័យ២នាក់ ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធ ករណីលួចស្ថានទម្ងន់ទោសនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន...
នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៦ កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ បានទទួលបណ្តឹងរបស់ជនរងគ្រោះឈ្មោះ យ៉ាំង មិញសៀង ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិ៤ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ស្តីពីករណីលួចកាត់សោរផ្ទះចូលលួចម៉ូតូនិងសម្ភារៈក្នុងផ្ទះរបស់ខ្លួន ដែលប្រព្រឹត្តកាលពីវេលាម៉ោង៣និង០០នាទី ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៦ នៅចំណុចភូមិ៤ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ក្នុងខណៈពេលខ្លួនមិននៅផ្ទះ។


វីដេអូ
សមត្ថកិច្ចចាប់ខ្លួនក្រុមក្មេងទំនើង៥នាក់ ចូលអុកឡុកបង្កអំពើហិង្សាដល់ក្នុងមន្ទីរពេទ្យក្រុងសិរីសោភ័ណ្ឌ
(វិដេអូ)៖ សមត្ថកិច្ចចាប់ខ្លួនក្រុមក្មេងទំនើង៥នាក់ ចូលអុកឡុកបង្កអំពើហិង្សាដល់ក្នុងមន្ទីរពេទ្យក្រុងសិរីសោភ័ណ្ឌ


វីដេអូ
អភិបាលខេត្តបន្ទាយមានជ័យ អំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋប្រុងប្រយ័ត្នចំពោះ ការខ្ចីគណនីធនាគារ ដើម្បីដោយផ្ទេរលុយចូលគណនីធនាគារ ស្របច្បាប់ ដេីម្បីលាងលុយខ្មៅ
(វិដេអូ)៖ អភិបាលខេត្តបន្ទាយមានជ័យ បានប្រាប់ឱ្យពលរដ្ឋ មានការប្រុងប្រយ័ត្នចំពោះករណីការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្រោមរូបភាពនៃការខ្ចីគណនីធនាគារ ដើម្បីប្រើប្រាស់ តាមរយៈ សាច់ញាតិ ក្នុងន័យដើម្បីផ្ទេរលុយខ្មៅ ចូលគណនីធនាគាររបស់បងប្អូនប្រជាពលរដ្ឋ ដើម្បីលាងលុយខ្មៅ បំភាន់ភ្នែកសមត្ថកិច្ច ប្រើប្រាស់ស្របច្បាប់ក្នុងប្រទេសកម្ពុជា។


វីដេអូ
សម្តេចធិបតីបានឯកភាពលើកលែងពន្ធប្រថាប់ត្រាទាំងស្រុង លើការផ្ទេរកម្មសិទ្ធិ និងសិទ្ធិកាន់កាប់អចលនទ្រព្យសម្រាប់ វីរៈកងទ័ព វីរៈនគរបាល និងវីរៈកងកម្លាំងរាជអាវុធហត្ថដែលបានឈរជើងនៅសមរភូមិជួរមុខ
សម្តេចធិបតីបានឯកភាពលើកលែងពន្ធប្រថាប់ត្រាទាំងស្រុង លើការផ្ទេរកម្មសិទ្ធិ និងសិទ្ធិកាន់កាប់អចលនទ្រព្យសម្រាប់ វីរៈកងទ័ព វីរៈនគរបាល និងវីរៈកងកម្លាំងរាជអាវុធហត្ថដែលបានឈរជើងនៅសមរភូមិជួរមុខ (អ្នកប្រយុទ្ធផ្ទាល់) ដោយមានការបញ្ជាក់អត្តសញ្ញាណច្បាស់លាស់ពីអង្គភាពសាមី។ សម្ដេចធិបតីក៏បានណែនាំឱ្យដំឡើងស័ក្តិដល់យុទ្ធជនដែលទើបចូលថ្មីៗ ដែលបានចូលរួមប្រយុទ្ធក្នុងសមរភូមិផ្ទាល់ (សមរភូមិ ៥ ថ្ងៃ និង ២១ ថ្ងៃកន្លងទៅ)។
ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦


វីដេអូ
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា កម្មសិទ្ធិដីធ្លីស្របច្បាប់ គឺជាមូលដ្ឋាននៃជីវិត ដែលមិនមែនត្រឹមតែជាទ្រព្យសម្បត្តិប៉ុណ្ណោះទេ
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា កម្មសិទ្ធិដីធ្លីស្របច្បាប់ គឺជាមូលដ្ឋាននៃជីវិត ដែលមិនមែនត្រឹមតែជាទ្រព្យសម្បត្តិប៉ុណ្ណោះទេ គឺជាមូលដ្ឋាននៃជម្រក មូលដ្ឋាននៃអាជីវកម្ម មូលដ្ឋាននៃការវិនិយោគ និងជាមរតកសម្រាប់កូនចៅជំនាន់ក្រោយ។
អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា ទទក - TVK
#មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ


វីដេអូ
មន្ត្រីរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន៖ តំបន់អានសេះស្ថិតក្នុងទឹកដីកម្ពុជា
មន្ត្រីរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន៖ តំបន់អានសេះស្ថិតក្នុងទឹកដីកម្ពុជាបើយោងតាមផែនទីមាត្រដ្ឋាន ១/២០០ ០០០ និងកំណត់ហេតុ (PV) បោះបង្គោលរបស់គណៈកម្មការឥណ្ឌូចិន-សៀម ឆ្នាំ១៩០៨ និង ១៩១៩ និងយោងតាមផែនទី L7017 មាត្រដ្ឋាន ១/៥០ ០០០ ដែលថៃគូសដោយឯកតោភាគី(English Version)
#cambodianeedpeace

