
ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគាររដ្ឋបាលស្រុកព្រះនេត្រព្រះ ក្នុងខេត្តបន្ទាយមានជ័យ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពសេវាសាធារណៈជូនប្រជាពលរដ្ឋ
បន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃចន្ទ ទី២៦ ខែតុលា ឆ្នាំ២០២៦ ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគាររដ្ឋបាលស្រុកព្រះនេត្រព្រះ ត្រូវបានប្រារព្ធឡើងយ៉ាងមហោឡារិក ក្រោមអធិបតីភាព ឯកឧត្តម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម អ៊ុ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និង ឯកឧត្តម ខេង ស៊ុម សមាជិករដ្ឋសភា ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ លោក លោកស្រី ថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការ កងកម្លាំងទាំងបីប្រភេទ និងប្រជាពលរដ្ឋ នៅក្នុងបរិវេណសាលាស្រុកព្រះនេត្រព្រះ។










