
អតីតយុទ្ធជន ចំនួន១៣គ្រួសារ ទទួលបានផ្ទះដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេច អគ្គមហាសេនាបតី តេជោ ហ៊ុន សែន នៅក្នុងមណ្ឌលតេជោសន្តិភាព ២២២២
ផ្ទះចំនួន១៣ខ្នងបន្ថែមទៀត ត្រូវបានប្រគល់ជូនដល់អតីតយុទ្ធជន ចំនួន១៣គ្រួសារ នៅក្នុងមណ្ឌលតេជោសន្តិភាព ២២២២ ស្ថិតក្នុងឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេច អគ្គមហាសេនាបតី តេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ប្រធានព្រឹទ្ធសភា នៃ ព្រះរាជាណាចក្រ កម្ពុជា នឹងជាប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា (អ.ន.ក) តាមរយៈក្រុមការងារគណៈកម្មាធិការ សមាគមអតីតយុទ្ធជន និងនិវត្តន៍ជនកម្ពុជាខេត្តបន្ទាយមានជ័យ











