ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិវីដេអូ

កសិកម្ម
មន្ទីរកសិកម្មខេត្តបន្ទាយមានជ័យ ចុះអន្តរាគមន៍ប្រមូលផលស្រូវរងផលប៉ះពាល់ដោយទឹកជំនន់
នៅរសៀលថ្ងៃសៅរ៍ ទី២៦ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិកាក្រសួងកសិម្មរុក្ខាប្រម៉ាញ់និង នេសាទ បានដឹកនាំក្រុមការងាររបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបន្ទាយមានជ័យ ចុះអន្តរាគមន៍ប្រមូលផលស្រូវរបស់ប្រជាកសិករ ដែលកំពុងរងផលប៉ះពាល់ដោយសារទឹកជំនន់ ស្ថិតនៅភូមិដីឡូ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។


កសិកម្ម
លោកអភិបាលរងខេត្ត អញ្ជើញជាអធិបតីបើកវគ្គសិក្ខាសាលាឆ្លុះបញ្ចាំង និងបណ្តុះបណ្តាលរំលឹក នៃគម្រោង «INAS» ដើម្បីលើកកម្ពស់អាហារូបត្ថម្ភនៅខេត្តបន្ទាយមានជ័យ
(បន្ទាយមានជ័យ) នៅព្រឹកថ្ងៃពុធ ទី២៣ ខែកញ្ញា ឆ្នាំ២០២៦ លោក ឃ្លោក នួយ អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកវគ្គសិក្ខាសាលាឆ្លុះបញ្ចាំង និងវគ្គបណ្ដុះបណ្ដាលរំលឹកគម្រោង នវានុវត្តន៍សម្រាប់លទ្ធផលកាន់តែប្រសើរ នៃការធ្វើសមាហរណកម្ម រវាងវិស័យកសិកម្ម សុខាភិបាល និងអប់រំ ដើម្បីលើកកម្ពស់អាហាររូបត្ថម្ភនៅកម្ពុជា (INAS) ។ពិធីនេះធ្វើនៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តបន្ទាយមានជ័យ ដោយមានការចូលរួមពីសំណាក់តំណាងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត មន្ទីរអប់រំ យុវជន និងកីឡាខេត្ត, មន្ទីរសុខាភិបាលខេត្ត ព្រមទាំងមន្ត្រីកសិកម្មឃុំ តំណាងមណ្ឌលសុខភាព ក្រុមប្រឹក្សាឃុំ និងតំណាងលោកគ្រូ អ្នកគ្រូជាច្រើនរូប។


កសិកម្ម
សហគមន៍កសិកម្មខេត្តបន្ទាយមានជ័យ និងក្រុមបណ្តុំអាជីវកម្មខេត្តបាត់ដំបង ចុះកិច្ចសន្យាផ្គត់ផ្គង់ស្រូវសែនក្រអូបជាង ៧ពាន់តោនដល់ក្រុមហ៊ុនខ្មែរហ្វ៊ូតគ្រុប
សហគមន៍កសិកម្មចំនួន២ នៅក្នុងខេត្តបន្ទាយមានជ័យ និងក្រុមបណ្តុំអាជីវកម្មចំនួន១ មកពីខេត្តបាត់ដំបង បានចុះកិច្ចសន្យាក្នុងការផលិត និងផ្គត់ផ្គង់ស្រូវសែនក្រអូប អនុវត្តស្តង់ដា SRP និងស្រូវចំណីក្នុងបរិមាណផលប្រមាណ ៧,២០២តោន ឱ្យទៅក្រុមហ៊ុនខ្មែរហ្វ៊ូតគ្រុប។


កសិកម្ម
លោកស្រី អន ស៊ីថា អញ្ជើញបើកវគ្គបណ្តុះបណ្តាលស្តីពីការគ្រប់គ្រងសហគមន៍កសិកម្ម
កាលពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦ លោកស្រី អន ស៊ីថា ប្រធានស្តីទីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាល ស្តីពី «ការគ្រប់គ្រងសហគមន៍កសិកម្ម» ជូនដល់ថ្នាក់ដឹកនាំសហគមន៍កសិកម្មនៅក្នុងខេត្តបន្ទាយមានជ័យ។


កសិកម្ម
ASPIRE-AT ស្តាប់សំឡេងកសិករ ជំរុញកសិកម្មស្រូវទំនើប
ការផ្លាស់ប្តូរប្រព័ន្ធកសិកម្មឱ្យកាន់តែមានផលិតភាព ខ្លាំងលើការធ្វើពិពិធកម្មសមស្របនឹងអាកាសធាតុ និងមានស មត្ថភាពឆ្លើយតបនឹងតម្រូវការទីផ្សារ មិនអាចផ្អែកតែលើផែនការដែលរៀបចំពីថ្នាក់លើនោះទេ ប៉ុន្តែត្រូវចាប់ផ្តើមពីការស្តាប់សំឡេងរបស់កសិករ និងសហគម ន៍នៅមូលដ្ឋាន។ នេះជាទិសដៅសំខាន់ដែលក្រុមការងារ ASPIRE-AT ថ្នាក់ខេត្ត បានអនុវត្តតាមរយៈការចុះជួបផ្ទាល់ជាមួយមន្ត្រីកសិកម្មឃុំ និងសហគមន៍កសិកម្មស្រូវទំនើប នៅខេត្តបន្ទាយមានជ័យ។


កសិកម្ម
សិក្ខាសាលាចែករំលែកលទ្ធផល និងបទពិសោធន៍ពីការធ្វើពិសោធន៍លើការប្រើប្រាស់ទឹកខ្មេះធ្យូងជីវៈ និងជីធម្មជាតិ នៅខេត្តបាត់ដំបង និងបន្ទាយមានជ័យ
ថ្ងៃទី៣-៤ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត យ៉ង សាំង កុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំសិក្ខាសាលាចែករំលែកលទ្ធផល និងបទពិសោធន៍ពីការធ្វើពិសោធន៍ដោយកសិករ ក្នុងគោលបំណងវាយតម្លៃលទ្ធផលពីការអនុវត្តជាក់ស្តែង លើការប្រើប្រាស់ ទឹកខ្មេះធ្យូងជីវៈ និងជីធម្មជាតិ ក្នុងការដាំដុះ។


កសិកម្ម
ថ្នាក់ដឹកនាំក្រសួងកសិកម្ម ដឹកនាំកិច្ចប្រជុំពិនិត្យ និងវាយតម្លៃវឌ្ឍនភាពគម្រោង ដើម្បីធានាប្រសិទ្ធភាព និងតម្លាភាពក្នុងការផ្តល់ផលប្រយោជន៍ជូនប្រជាពលរដ្ឋ នៅខេត្តបន្ទាយមានជ័យ
នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ស្រី វុឌ្ឍី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានអនុវត្តគម្រោងលើកកម្ពស់ជីវភាព ប្រកបដោយប្រសិទ្ធភាពសេដ្ឋកិច្ច ដើម្បីកាត់បន្ថយភាពងាយរងគ្រោះ និងពង្រឹងភាពធន់ (EMPOWER) ប្រចាំក្រុងសិរីសោភ័ណ បានដឹកនាំកិច្ចប្រជុំពិភាក្សាអំពីវឌ្ឍនភាព និងការវាយតម្លៃលើការអនុវត្តគម្រោង (EMPOWER) នៅសាលប្រជុំមន្ទីរកសិកម្មខេត្តបន្ទាយមានជ័យ។


កសិកម្ម
តម្លៃទីផ្សារស្រូវឆ្នាំនេះបានខ្ពស់ជាងឆ្នាំមុន ប្រជាកសិករខេត្តបន្ទាយមានជ័យ មានកម្លាំងចិត្តបង្កបង្កើនផលបន្ត
ក្រុងប៉ោយប៉ែត៖ ទីផ្សារស្រូវនៅខេត្តបន្ទាយមានជ័យ ឆ្នាំនេះលក់បានក្នុងតម្លៃល្អប្រសើរជាងឆ្នាំមុន ធ្វើឱ្យប្រជាកសិករមានកម្លាំងចិត្ត និងប្រឹងប្រែងដាំស្រូវបន្តទៀត..។


កសិកម្ម
មន្ទីរកសិកម្មខេត្តបន្ទាយមានជ័យចុះយុទ្ធនាការចាក់វ៉ាក់សាំងសារទឹកសត្វគោ-ក្របីនៅស្រុកអូរជ្រៅ ដើម្បីការពារទ្រព្យសម្បត្តិ និងជីវភាពប្រជាកសិករ
បន្ទាយមានជ័យ ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦--ដើម្បីធានាបាននូវសុខភាពសត្វពាហនៈ និងរួមចំណែកការពារសេដ្ឋកិច្ចគ្រួសាររបស់ប្រជាពលរដ្ឋឱ្យបានរឹងមាំ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបន្ទាយមានជ័យ បាននិងកំពុងបន្តបើកយុទ្ធនាការយ៉ាងសកម្មក្នុងការចុះចាក់វ៉ាក់សាំងការពារជំងឺសារទឹក ដល់សត្វគោ-ក្របីរបស់ប្រជាកសិករនារដូវវស្សានេះ ដោយឆ្លើយតបយ៉ាងរហ័ស និងមានប្រសិទ្ធភាពខ្ពស់។


កសិកម្ម
វគ្គបណ្តុះបណ្តាលស្តីពី ការពង្រឹងសមត្ថភាពបច្ចេកទេសក្នុងការចិញ្ចឹមឃ្មុំ នៅខេត្តបន្ទាយមានជ័យ
កាលពីថ្ងៃទី១៦-១៨ ខែសីហា ឆ្នាំ២០២៦ ក្រុមការងារនៃនាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យ បានចុះរៀបចំវគ្គបណ្តុះបណ្តាលស្តីពី ការពង្រឹងសមត្ថភាពបច្ចេកទេសក្នុងការចិញ្ចឹមឃ្មុំ ក្រោមអធិបតីភាពលោកបណ្ឌិត យន ទ្រី អគ្គនាយករងនៃអគ្គនាយកដ្ឋានក្សេត្រសាស្ត្រ នៅឃុំព្រះនេត្រព្រះ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។


កសិកម្ម
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រៀបចំសិក្ខាសាលាផ្សព្វផ្សាយកម្មវិធីហិរញ្ញប្បទានរបស់រាជរដ្ឋាភិបាល នៅខេត្តបន្ទាយមានជ័យ
កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម គង់ ច័ន្ទវាសនា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារចម្រុះសម្របសម្រួលខ្សែច្រវាក់តម្លៃផលិតផលកសិកម្ម បានអញ្ជើញជាអធិបតីដឹកនាំអង្គសិក្ខាសាលាផ្សព្វផ្សាយកម្មវិធីគោលនយោបាយអាទិភាពទី៥ ដែលប្រើប្រាស់កញ្ចប់ហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាលចំនួន ១០០លានដុល្លារ ដើម្បីលើកស្ទួយផលិតកម្មកសិកម្ម រកទីផ្សារ និងរក្សាលំនឹងកសិផល។


កសិកម្ម
កិច្ចសន្យាផលិតកម្មស្រូវលើផ្ទៃដីជាង ១,៣០០ហិកតាធានាទីផ្សារ និងប្រាក់ចំណូលជូនកសិករមង្គលបូរី
បន្ទាយមានជ័យ ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦--វិស័យកសិកម្មកម្ពុជាកំពុងបង្ហាញនូវរបត់វិជ្ជមានយ៉ាងច្បាស់លាស់ តាមរយៈការផ្លាស់ប្តូរពីការផលិតតាមទម្លាប់ មកជា ការផលិតបែបពាណិជ្ជកម្មមានកិច្ចសន្យាច្បាស់លាស់។ ជាក់ស្តែង នាថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ កម្មវិធីចុះកិច្ចសន្យាផលិតកម្មកសិកម្ម ស្តីពី «ការផលិត និងផ្គត់ផ្គង់ស្រូវ» ត្រូវបានរៀបចំឡើងយ៉ាងអធិកអធម រវាង សហគមន៍កសិកម្មទំនើប ដំណាំស្រូវមង្គលបូរីជោគជ័យ ជាមួយ ក្រុមហ៊ុន ខ្មែរហ៊្វួតគ្រុប (Khmer Food Group) ក្រោមអធិបតីភាពរបស់ ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។


កសិកម្ម
ក្រសួងកសិកម្ម ចូលរួមសហការសង្គ្រោះស្រែជាង ២០០,០០០ហិចតា ពីគ្រោះរាំងស្ងួត
(ភ្នំពេញ)៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ បានឱ្យដឹងថា ដីស្រែប្រមាណ ២៣៧៥០០ ហិចតា ស្មើនឹង ៩៥% ត្រូវបានសង្គ្រោះ ខណៈដែល១២៥០០ហិចតាទៀត បានខូចខាតទាំងស្រុង។

