
លោកស្រី អន ស៊ីថា៖ ការចាក់វ៉ាក់សាំងការពារជំងឺឆ្កែឆ្កួតទ្រង់ទ្រាយធំ គឺជាវិធានការសំខាន់ក្នុងការការពារសុខភាពសត្វ និងអាយុជីវិតមនុស្សនៅខេត្តបន្ទាយមានជ័យ
ដោយចាត់ទុកជំងឺឆ្កែឆ្កួតជាបញ្ហាសុខភាពសាធារណៈដែលតម្រូវឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ លោកស្រី អន ស៊ីថា ប្រធានស្តីទីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបន្ទាយមានជ័យ បានបង្ហាញពីសារៈសំខាន់នៃការជំរុញរៀបចំយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺឆ្កែឆ្កួតលើសត្វឆ្កែ និងឆ្មាទ្រង់ទ្រាយធំលើកទី១ ទូទាំងខេត្ត ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺដ៏កាចសាហាវនេះ ព្រមទាំងកាត់បន្ថយហានិភ័យនៃការចម្លងពីសត្វមកមនុស្ស។











