
កម្លាំងនគរបាលខេត្តបន្ទាយមានជ័យ បន្តចុះល្បាត និងត្រួតពិនិត្យពេលយប់តាមគោលដៅសំខាន់ៗ ដើម្បីទប់ស្កាត់បទល្មើស និងពង្រឹងសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ
ដើម្បីពង្រឹងការងាររក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងធានាសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន កម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានបន្តចុះល្បាត និងត្រួតពិនិត្យនៅពេលយប់តាមគោលដៅសំខាន់ៗក្នុងភូមិសាស្ត្រខេត្ត សំដៅបង្ការ ទប់ស្កាត់ និងកាត់បន្ថយបទល្មើសគ្រប់ប្រភេទ ដែលអាចកើតមានឡើងជាយថាហេតុ។











