
កងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យបញ្ជូនជនសង្ស័យម្នាក់ ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីលួចសម្ភារៈនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន...
នៅវេលាម៉ោង១០និង៣០នាទី ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦ កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថស្រុកម៉ាឡៃបានទទួលបណ្ដឹងរាយការណ៍បន្ទាន់របស់ជនរងគ្រោះឈ្មោះ ថៃ ម៉េងលី ភេទប្រុស អាយុ២៨ឆ្នាំ ស្នាក់នៅភូមិអូរអំពិល ឃុំទួលពង្រ ស្រុកម៉ាឡៃ តំណាងឱ្យក្រុមហ៊ុន ប៉ាងណាគ្រីគ្រុប ស្តីពីករណីលួច កាលពីវេលាម៉ោង១០និង០៦នាទី ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦ នៅចំណុចទីតាំងខាងលេី ត្រូវបានសន្តិសុខយាមនៅទីនោះឃាត់ខ្លួនបានម្នាក់ រួមទាំងដកហូតវត្ថុតាងប្រព្រឹត្តបទល្មើស ម៉ូតូសណ្តោងរ៉ឺម៉កសណ្តោងចំនួន១គ្រឿង ហើយប្រគល់ជូនមូលដ្ឋានកងរាជអាវុធហត្ថស្រុកម៉ាឡៃដេីម្បីសួរនាំតាមនីតិវិធី និងធ្វើតេស្តទឹកនោមរកឃើញមានសារធាតុញៀនវិជ្ជមាន(+) ។









