
អបអរសាទរ! ប្រតិភូកីឡាខេត្តបន្ទាយមានជ័យ ដណ្តើមបានមេដាយសរុប ២១គ្រឿង ក្នុងព្រឹត្តិការណ៍កីឡាជាតិ លើកទី៥ និងកីឡាជាតិជនពិការ លើកទី៣ ឆ្នាំ២០២៦
ក្នុងស្មារតីសាមគ្គីភាព និងមោទនភាពជាតិដ៏មុតស្រួច ក្រោមបុព្វបទ «កីឡាដើម្បីឯកភាពជាតិ» ក្រុមកីឡាករ-កីឡាការិនី និងអត្តពលិកជនពិការខេត្តបន្ទាយមានជ័យ បានបង្កើតនូវស្នាដៃប្រវត្តិសាស្ត្រយ៉ាងត្រចះត្រចង់ ដោយដណ្តើមបានមេដាយសរុបចំនួន ២១គ្រឿង (មាស ៤, ប្រាក់ ៥ និងសំរឹទ្ធ ១២) ពីព្រឹត្តិការណ៍ប្រកួតកីឡាជាតិ លើកទី៥ និងកីឡាជាតិជនពិការ លើកទី៣ ឆ្នាំ២០២៦ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ។










