
លោក ចាន់ សុភាព អញ្ជើញចូលរួមកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងាររៀបចំផែនការគាំទ្រផលិតកម្មកសិកម្មសម្រាប់គ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងខេត្តបន្ទាយមានជ័យ
នាព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ នៅសាលប្រជុំ (ខ) នៃសាលាខេត្តបន្ទាយមានជ័យ លោក ចាន់ សុភាព អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត តំណាងលោក ឈូ ប៊ុនរឿង ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត បានដឹកនាំសហការីអញ្ជើញចូលរួមកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងាររៀបចំផែនការអនុវត្តកម្មវិធីអន្តរាគមន៍ផ្តល់ការគាំទ្រផលិតកម្មកសិកម្មសម្រាប់គ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងសហគមន៍ ខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាពឯកឧត្តម អ៊ុ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ។











