
ខេត្តបន្ទាយមានជ័យប្រមូលចំណូលពីសេវាសុរិយោដីជាង២០ ៥៦៥លានរៀល និងជំរុញការចេញបណ្ណកម្មសិទ្ធិដីធ្លីឱ្យបានចប់នៅឆ្នាំ២០២៦នេះ
មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តបន្ទាយមានជ័យបានប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៦ និងដាក់ចេញទិសដៅការងារសម្រាប់ឆ្នាំ២០២៧ ដោយផ្តោតលើការពន្លឿនការចុះបញ្ជីដីធ្លី ការចេញបណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋ ការរៀបចំផែនការប្រើប្រាស់ដី ការកែលម្អសោភ័ណភាពក្រុង ការដោះស្រាយវិវាទដីធ្លី និងការពង្រឹងគុណភាពសេវាសាធារណៈ។










