
ខេត្តបន្ទាយមានជ័យ រៀបចំកិច្ចប្រជុំវាយតម្លៃផលប៉ះពាល់ និងការខូចខាតដោយទឹកជំនន់ ដើម្បីរៀបចំផែនការឆ្លើយតបក្នុងវិស័យកសិកម្ម
នាព្រឹកថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៦ លោក ឃ្លោក នួយ អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំវាយតម្លៃផលប៉ះពាល់ និងការខូចខាតដែលបណ្តាលមកពីទឹកជំនន់ ព្រមទាំងរៀបចំផែនការឆ្លើយតបក្នុងវិស័យកសិកម្ម។










