
បន្ទាប់ពីទឹកជំនន់ស្រកចុះ ខេត្តបន្ទាយមានជ័យបើកផ្លូវជាតិលេខ៥ឡើងវិញសម្រាប់យានយន្តធុនធ្ងន់
បន្ទាប់ពីស្ថានភាពជំនន់ទឹកភ្លៀងបានស្រកចុះ និងលែងមានទឹកហូរកាត់លើផ្លូវ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបន្ទាយមានជ័យ នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦ បានប្រកាសបើកចរាចរឡើងវិញសម្រាប់យានយន្តធុនធ្ងន់គ្រប់ប្រភេទ លើកំណាត់ផ្លូវជាតិលេខ៥ ចាប់ពីគីឡូម៉ែត្រ ៣៤០+០០០ ដល់គីឡូម៉ែត្រ ៣៦១+៨៥០ ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ។











