
រដ្ឋបាលស្រុកមង្គលបូរី ជូនដំណឹងស្តីពីការត្រៀមបង្ការគ្រោះមហន្តរាយទឹកជំនន់
ដោយពិនិត្យឃើញថា ស្ថានភាពអាកាសធាតុមានភ្លៀងធ្លាក់ជាប់ៗគ្នា ដែលអាចបង្កឱ្យមានហានិភ័យកើតមានគ្រោះមហន្តរាយទឹកជំនន់នៅតាមតំបន់មួយចំនួន រដ្ឋបាលស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ បានចេញសេចក្តីជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ក្នុងមូលដ្ឋាន ឱ្យបង្កើនការប្រុងប្រយ័ត្ន និងត្រៀមលក្ខណៈការពារសុវត្ថិភាពជាមុន។











