
ឯកឧត្តម នេត្រ ភក្ត្រា និងលោកជំទាវ ទុយ សិរីរតនៈ អញ្ជើញជួបសំណេះសំណាល និងចែកអំណោយដល់កម្មករសាងសង់អគារ និងផ្លូវក្នុងទីស្តីការក្រសួងព័ត៌មាន
ក្នុងឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ឆ្នាំ២០២៦ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោកជំទាវ ទុយ សិរីរតនៈ ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងព័ត៌មាន នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦ បានអញ្ជើញជួបសំណេះសំណាល និងចែកអំណោយជូនបងប្អូនកម្មករ ដែលកំពុងបំពេញការងារសាងសង់អគារ និងធ្វើផ្លូវក្នុងទីស្តីការក្រសួងព័ត៌មាន ប្រមាណជាង ៥០នាក់។











