
ស.ស.យ.ក. ខេត្តបន្ទាយមានជ័យបន្តនាំយកស្បៀងអាហារជូនប្រជាពលរដ្ឋរងគ្រោះទឹកជំនន់ ១០០គ្រួសារ ផ្តល់ទាំងជំនួយ និងកម្លាំងចិត្ត
លោក កែ សួន សុភាព សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) ខេត្តបន្ទាយមានជ័យ បានដឹកនាំសមាជិក សមាជិកា ចុះសួរសុខទុក្ខ និងនាំយកស្បៀងអាហារចែកជូនប្រជាពលរដ្ឋចំនួន ១០០គ្រួសារ ដែលកំពុងរងផលប៉ះពាល់ដោយសារទឹកជំនន់ ស្ថិតនៅភូមិក្បាលស្ពាន (សួនស្ព័រ) សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ នារសៀលថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៦។










