
ស.ស.យ.ក. ស្រុកម៉ាឡៃ នាំយកអំណោយជូនប្រជាពលរដ្ឋ ២២គ្រួសារ ដែលរងផលប៉ះពាល់ដោយទឹកជំនន់
នៅព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦ ក្រោមការយកចិត្តទុកដាក់របស់ លោក កែ សួន សុភាព ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តបន្ទាយមានជ័យ និង លោកស្រី ព្រហ្ម រដ្ឋា ស.ស.យ.ក. ស្រុកម៉ាឡៃ បានចុះសួរសុខទុក្ខ និងនាំយកអំណោយជាគ្រឿងឧបភោគ-បរិភោគ ប្រគល់ជូនប្រជាពលរដ្ឋចំនួន ២២គ្រួសារ ដែលរងផលប៉ះពាល់ដោយសារទឹកជំនន់ និងកំពុងជួបការខ្វះខាតក្នុងជីវភាព ស្ថិតនៅឃុំម៉ាឡៃ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។









