
ស្នងការខេត្តបន្ទាយមានជ័យ ចុះសួរសុខទុក្ខ និងផ្តល់ស្បៀងអាហារ ជូនកងកម្លាំងការពារព្រំដែនជួរមុខ ខណៈទឹកជំនន់កំពុងជន់លិច
លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធិ ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ បានដឹកនាំប្រតិភូ ចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគ បរិភោគ ទៅចែកជូនកងកម្លាំង នគរបាលការពារព្រំដែនគោក ដែលកំពុងឈរជើងបំពេញ បេសកកម្មយ៉ាងសកម្ម តាមភូមិសាស្ត្ររបស់ខ្លួនគ្រប់គ្រង ក្នុងស្ថានភាព ដែលទឹកជំនន់កំពុងជន់លិចយ៉ាងធ្ងន់ធ្ងរ។










