
អភិបាលរងខេត្តបន្ទាយមានជ័យ នាំយកថវិកាសមាគមអតីតយុទ្ធជន និងនិវត្តន៍ជន ប្រគល់ជូនគ្រួសារសពអតីតយុទ្ធជនចំនួន ៣គ្រួសារ នៅស្រុកស្វាយចេក
នៅព្រឹកថ្ងៃពុធ ២រោច ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹង ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ លោក ឃូ ពៅ អភិបាលរងខេត្ត និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានអមដំណើរដោយ លោក ដា ទឹង ប្រធានក្រុមប្រឹក្សាស្រុក និងលោក ស៊ុត ង៉ុយ អភិបាលស្រុកស្វាយចេក ព្រមទាំងសហការី បានចុះនាំយកថវិកាឧបត្ថម្ភរបស់ សមាគមអតីតយុទ្ធជន និងនិវត្តន៍ជន ខេត្តបន្ទាយមានជ័យ ទៅប្រគល់ជូនគ្រួសារសពអតីតយុទ្ធជនចំនួន ៣គ្រួសារ នៅស្រុកស្វាយចេក។










