
ឯកឧត្តម អ៊ុំ រាត្រី ចុះសំណេះសំណាល និងនាំយកថវិកាបេឡាមរណៈសង្គ្រោះ ជូនគ្រួសារសពអតីតយុទ្ធជន និងគ្រួសារពលីចំនួន ៣គ្រួសារ នៅក្រុងសិរីសោភ័ណ
នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី២៩ ខែតុលា ឆ្នាំ២០២៦ ក្រុមការងារសមាគមអតីតយុទ្ធជនកម្ពុជា (អ.ន.ក.) ខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាព ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធាន អ.ន.ក. ខេត្ត បាននាំយកថវិកាបេឡាមរណៈសង្គ្រោះ ទៅប្រគល់ជូនគ្រួសារសពអតីតយុទ្ធជន និងគ្រួសារពលី ដែលបានទទួលមរណភាព នៅសង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ។









