
អភិបាលរងខេត្តបន្ទាយមានជ័យជំរុញការធ្វើបច្ចុប្បន្នភាពទិន្នន័យ និងកែលម្អសេវាសាធារណៈឱ្យកាន់តែមានតម្លាភាព និងប្រសិទ្ធភាព
លោក ឈឿន ក្រៃយ៉ុង អភិបាលរងខេត្តបន្ទាយមានជ័យ បានជំរុញឱ្យរដ្ឋបាលស្រុកព្រះនេត្រព្រះ អង្គភាពផ្តល់សេវាតាមវិស័យ និងអ្នកពាក់ព័ន្ធ បន្តពង្រឹងការបញ្ចូលទិន្នន័យបិទផ្សាយ (Post On) និងពិនិត្យកែលម្អទម្រង់បែបបទនៃការផ្តល់សេវាសាធារណៈឱ្យបានត្រឹមត្រូវ ស្របតាមស្តង់ដារ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន ដើម្បីបង្កភាពងាយស្រួលដល់ប្រជាពលរដ្ឋក្នុងការទទួលបានព័ត៌មាន និងប្រើប្រាស់សេវារដ្ឋប្រកបដោយតម្លាភាព ឆាប់រហ័ស និងមានប្រសិទ្ធភាព។









