
លោក ឃ្លោក នួយ អភិបាលរងខេត្តបន្ទាយមានជ័យ ចូលរួមពិធីប្រលែងកូនត្រី ២០ម៉ឺនក្បាល ក្រោមប្រធានបទ «ធនធានជលផលដើម្បីអនាគតខ្មែរ» នៅតំបន់អភិរក្សវត្តស្វាយចាស់
នាព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦ លោក ឃ្លោក នួយ អភិបាលរងខេត្តបន្ទាយមានជ័យ តំណាងឯកឧត្តម អ៊ុ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញចូលរួមក្នុងពិធីប្រលែងកូនត្រីចំនួន ២០០,០០០ក្បាល ក្រោមប្រធានបទ «ធនធានជលផលដើម្បីអនាគតខ្មែរ» នៅតំបន់អភិរក្សវត្តស្វាយចាស់ ដែលរៀបចំឡើងដោយក្រុមហ៊ុន GANZBERG ក្នុងគោលបំណងរួមចំណែកអភិរក្ស និងបង្កើនធនធានជលផលធម្មជាតិ។








