
លោក ឃ្លោក នួយ អភិបាលរងខេត្តបន្ទាយមានជ័យ ដឹកនាំក្រុមការងារចុះពិនិត្យការចាក់ដីបំពេញផ្លូវខូចខាតដោយទឹកជំនន់ នៅឃុំណាំតៅ និងឃុំប៉ោយចារ ស្រុកភ្នំស្រុក
នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ លោក ឃ្លោក នួយ អភិបាលរងខេត្តបន្ទាយមានជ័យ តំណាងឯកឧត្តម អ៊ុ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានដឹកនាំក្រុមការងារចុះត្រួតពិនិត្យសកម្មភាពចាក់ដីបំពេញ និងជួសជុលផ្លូវដែលរងការខូចខាតដោយសារជំនន់ទឹកភ្លៀងនាពេលកន្លងមក នៅក្នុងភូមិសាស្ត្រឃុំណាំតៅ និងឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។








