
អភិបាលខេត្តបន្ទាយមានជ័យ នាំយកអំណោយសួរសុខទុក្ខអ្នកជំងឺនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ជប៉ុនមង្គលបូរី ក្នុងឱកាសព្រះរាជពិធីខួបទី២២ នៃការគ្រងព្រះបរមរាជសម្បត្តិ
ក្នុងស្មារតីយកចិត្តទុកដាក់ចំពោះសុខុមាលភាពប្រជាពលរដ្ឋ និងការចែករំលែកក្តីអាណិតស្រឡាញ់ដល់អ្នកជំងឺដែលកំពុងសម្រាកព្យាបាល ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានដឹកនាំគណៈប្រតិភូខេត្ត ចុះសួរសុខទុក្ខ និងនាំយកអំណោយជូនប្រជាពលរដ្ឋដែលកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ជប៉ុនមង្គលបូរី ស្ថិតក្នុងស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។









