
លោកស្រីឧត្តមសេនីយ៍ទោ ហ៊ាង ឆវី៖ ការចូលនិវត្តន៍មិនមែនជាការបញ្ចប់ចំណងមិត្តភាពទេ តែជាការបន្តយកចិត្តទុកដាក់ចំពោះមហាគ្រួសារកងរាជអាវុធហត្ថ
លោកស្រីឧត្តមសេនីយ៍ទោ ហ៊ាង ឆវី មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានក្រុមការងារទី១ បានគូសបញ្ជាក់ពីការយកចិត្តទុកដាក់ចំពោះសុខុមាលភាព និងអត្ថប្រយោជន៍របស់យោធិនដែលដល់អាយុសោធននិវត្តន៍ ព្រមទាំងការបន្តរក្សាសាមគ្គីភាព និងស្មារតីជាមហាគ្រួសារកងរាជអាវុធហត្ថ តាមរយៈការអនុវត្តន៍ច្បាប់ស្តីពីរបបសោធននិវត្តន៍ និងការជួយគាំទ្រតាមរយៈមូលនិធិរបស់កងរាជអាវុធហត្ថ។









