
លោក លៀម សុដា ដឹកនាំកិច្ចប្រជុំពិភាក្សាលើការប្រមូលទិន្នន័យ ដើម្បីដោះស្រាយផលប៉ះពាល់គម្រោងធ្វើឱ្យប្រសើរឡើងប្រព័ន្ធធារាសាស្ត្រ និងដោះទឹកតំបន់ស្ពានស្រែង
នៅរសៀលថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ លោក លៀម សុដា អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាស្តីពីសំណើសុំទិន្នន័យ និងព័ត៌មាន សម្រាប់រៀបចំឯកសារផែនការសកម្មភាពការងារដោះស្រាយផលប៉ះពាល់នៅក្នុងតំបន់គម្រោងស្ពានស្រែង។ កិច្ចប្រជុំនេះ ធ្វើនៅសាលប្រជុំ (ខ) សាលាខេត្តបន្ទាយមានជ័យ ។









