
សភាពាណិជ្ជកម្មខេត្តបន្ទាយមានជ័យ នាំយកគ្រឿងឧបភោគបរិភោគ និងថវិកា ជូនស្នងការដ្ឋាននគរបាលខេត្ត
នៅព្រឹកថ្ងៃចន្ទ ៩រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦ សភាពាណិជ្ជកម្មខេត្តបន្ទាយមានជ័យ ដឹកនាំដោយ ឧកញ៉ា អ៉ឹង វណ្ណម៉ៅ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានសភាពាណិជ្ជកម្មខេត្ត បាននាំយកគ្រឿងឧបភោគបរិភោគ និងថវិកា ជូនដល់ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដើម្បីចូលរួមចំណែកគាំទ្រដល់ការងារ និងសកម្មភាពរបស់កងកម្លាំងនគរបាលក្នុងមូលដ្ឋាន។









