
ឯកឧត្តម កែ គឹមយ៉ាន ឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអ្នកតំណាងរាស្ត្រមណ្ឌលខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងដំណើរទស្សនកិច្ច និងពិនិត្យវឌ្ឍនភាពការបណ្តុះបណ្តាលអប់រំបច្ចេកទេស និងវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ។
ការចុះពិនិត្យវឌ្ឍនភាពការបណ្តុះបណ្តាលអប់រំបច្ចេកទេស និងវិជ្ជាជីវៈនេះ ខាងក្រោមនេះជាគំរូមតិផ្ដាំផ្ញើដ៏ខ្ពង់ខ្ពស់ និងប្រកបដោយអត្ថន័យរបស់ ឯកឧត្តម កែ គឹមយ៉ាន ជូនចំពោះគណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ និងសិស្ស-និស្សិត នៃវិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ









