
នគរបាលក្រុងប៉ោយប៉ែត បង្ក្រាបមុខសញ្ញាចោរ កាច់សោរកម៉ូតូ១១នាក់ ដកហូតបានម៉ូតូ២៥គ្រឿង និងអំពាវនាវឱ្យម្ចាស់ដើម មកផ្ទៀងផ្ទាត់យកវិញ
អនុវត្តតាមបទបញ្ជារបស់លោកឧត្ដមសេនីយ៍ត្រី សឿម សារិទ្ធ ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦នេះ កម្លាំងជំនាញផែនព្រហ្មទណ្ឌខេត្ត និងកម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនគរបាលក្រុង បានបើកប្រតិបត្តិការបង្ក្រាប និងបានឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ សរុប ១១នាក់ (ស្រី ១នាក់) ពាក់ព័ន្ធករណីលួច មានស្ថានទម្ងន់ទោស (កាច់ក និងគាស់ទ្វារ) និងបទទទួលផលចោរកម្មយ៉ាងសកម្មក្នុងមូលដ្ឋាន ដោយដកហូតបានវត្ថុតាង ម៉ូតូសរុបចំនួន ២៥គ្រឿង។









