
ASPIRE-AT ស្តាប់សំឡេងកសិករ ជំរុញកសិកម្មស្រូវទំនើប
ការផ្លាស់ប្តូរប្រព័ន្ធកសិកម្មឱ្យកាន់តែមានផលិតភាព ខ្លាំងលើការធ្វើពិពិធកម្មសមស្របនឹងអាកាសធាតុ និងមានស មត្ថភាពឆ្លើយតបនឹងតម្រូវការទីផ្សារ មិនអាចផ្អែកតែលើផែនការដែលរៀបចំពីថ្នាក់លើនោះទេ ប៉ុន្តែត្រូវចាប់ផ្តើមពីការស្តាប់សំឡេងរបស់កសិករ និងសហគម ន៍នៅមូលដ្ឋាន។ នេះជាទិសដៅសំខាន់ដែលក្រុមការងារ ASPIRE-AT ថ្នាក់ខេត្ត បានអនុវត្តតាមរយៈការចុះជួបផ្ទាល់ជាមួយមន្ត្រីកសិកម្មឃុំ និងសហគមន៍កសិកម្មស្រូវទំនើប នៅខេត្តបន្ទាយមានជ័យ។











