ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិវីដេអូ

សុខាភិបាល
មន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ បើកវគ្គបណ្តុះបណ្តាលបច្ចេកទេសដាក់កងក្នុងស្បូន ដើម្បីពង្រឹងសេវាពន្យារកំណើតនៅមូលដ្ឋាន
លោកវេជ្ជបណ្ឌិត ឡេ ច័ន្ទសង្វាត ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី «ការដាក់កងក្នុងស្បូន» ដើម្បីពង្រឹងចំណេះដឹង ជំនាញបច្ចេកទេស និងសមត្ថភាពរបស់បុគ្គលិកសុខាភិបាលក្នុងការផ្តល់សេវាពន្យារកំណើតប្រកបដោយគុណភាព សុវត្ថិភាព និងប្រសិទ្ធភាពជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។


សុខាភិបាល
កិច្ចប្រជុំគណៈកម្មហិរញ្ញប្បទានសុខាភិបាលខេត្តបន្ទាយមានជ័យ ប្រចាំត្រីមាសទី៣ ឆ្នាំ២០២៦
(បន្ទាយមានជ័យ) លោកស្រី មុំ ពុទ្ធិតា អភិបាលនៃគណ:អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈភិបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំគណៈកម្មហិរញ្ញប្បទានសុខាភិបាលខេត្តបន្ទាយមានជ័យ ប្រចាំត្រីមាសទី៣ ឆ្នាំ២០២៦ ដោយមានការចូលរួមពីលោកវេជ្ជបណ្ឌិត ឡេ ច័ន្ទសង្វាត ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តបន្ទាយមានជ័យ លោក បឹង គឹមសឹង ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ខេត្តបន្ទាយមានជ័យ និងលោក លោកស្រី អភិបាល.អភិបាលរងក្រុង ស្រុក មន្ទីរអង្គភាពពាក់ព័ន្ធ និងកងកម្លាំងទាំងបី នៅព្រឹកសុក្រ ទី១៦ ខែតុលា ឆ្នាំ២០២៦ ធ្វើនៅសាលប្រជុំ (ផ្ការំដួល) របស់មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តបន្ទាយមានជ័យ។


សុខាភិបាល
អរសាទរខួបលើកទី៨០ឆ្នាំ នៃថ្ងៃបង្កើតសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល សម្ពោធអគារសិក្សាថ្មី ២ខ្នង និងប្រគល់សញ្ញាបត្រជូនដល់និស្សិតជ័យលាភី នៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល
សាកលវិទ្យាល័យបានបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យសុខាភិបាលសរុប ៣៤ ៦៣៣ នាក់ ដែលក្នុងនោះមានថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបុគ្គលិកជាច្រើននៃក្រសួងសុខាភិបាលផងដែរ។


សុខាភិបាល
ទោះបីមូលដ្ឋានសុខាភិបាលមួយចំនួនរងផលប៉ះពាល់ដោយទឹកជំនន់ក្តី ក៏មន្ត្រីសុខាភិបាលនៅតែបន្តបម្រើសេវាពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា
ទោះបីស្ថានភាពទឹកជំនន់បានបង្កផលប៉ះពាល់ដល់មូលដ្ឋានសុខាភិបាលមួយចំនួន និងធ្វើឱ្យការធ្វើដំណើររបស់បុគ្គលិកសុខាភិបាល អ្នកជំងឺ និងប្រជា ពលរដ្ឋមានការលំបាកយ៉ាងណាក្តី ក៏មន្ត្រីសុខាភិបាលខេត្តបន្ទាយមានជ័យ នៅតែបន្តប្រឹងប្រែងសម្របសម្រួល និងដោះស្រាយបញ្ហាជាក់ស្តែងជាប្រចាំ ដោយសហការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរមូលដ្ឋាន សមត្ថកិច្ច និងកងកម្លាំងពាក់ព័ន្ធ ដើម្បីធានាឱ្យសេវាពិនិត្យ និងព្យាបាលជំងឺនៅតែបន្តទៅដល់ប្រជាពលរដ្ឋតាមតម្រូវការ។


សុខាភិបាល
មន្ទីរពេទ្យមិត្តភាពកម្ពុជា-ជប៉ុនមង្គលបូរី ខេត្តបន្ទាយមានជ័យ គឺជាមណ្ឌលថែទាំសុខភាពដ៏ទុកចិត្តមួយ ដែលបាននិងកំពុងបេសកកម្មបម្រើសេវាសង្គ្រោះ និងព្យាបាលយ៉ាងសកម្មជូនសហគមន៍។
មន្ទីរពេទ្យមិត្តភាពកម្ពុជា-ជប៉ុន មង្គលបូរី៖ ទីបង្អែកសុខភាពដ៏រឹងមាំ និងគួរឱ្យទុកចិត្តរបស់ប្រជាពលរដ្ឋ


សុខាភិបាល
ក្រុមគ្រូពេទ្យបន្តផ្តល់សេវាសុខាភិបាលជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ នៅទីទួលសុវត្ថិភាព
នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦ ក្រុមគ្រូពេទ្យនៃ ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិប៉ោយប៉ែត បានចុះផ្តល់សេវាសុខាភិបាល និងពិនិត្យសុខភាពជូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារទឹកជំនន់ និងកំពុងស្នាក់នៅបណ្តោះអាសន្ននៅ ទីទួលសុវត្ថិភាពវត្តបាលិលេយ្យ។


សុខាភិបាល
ថ្នាក់ដឹកនាំក្រសួងសុខាភិបាលចុះពិនិត្យវឌ្ឍនភាព និងជំរុញការកែលម្អគុណភាពសេវាសុខាភិបាល នៅតាមមណ្ឌលសុខភាព ក្នុងខេត្តបន្ទាយមានជ័យ ជុំទី៣ ។
ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ ២០២៦ លោកជំទាវវេជ្ជបណ្ឌិត ចាន់ សុខា អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល បានចុះពិនិត្យវឌ្ឍនភាព និងស្ថានភាពបម្រើសេវាសុខាភិបាល នៅតាមមណ្ឌលសុខភាពក្នុងខេត្តបន្ទាយមានជ័យ ។


សុខាភិបាល
ពង្រឹងសមត្ថភាពមណ្ឌលសុខភាព៖ លោកជំទាវវេជ្ជបណ្ឌិត ចាន់ សុខា ចុះពិនិត្យផ្ទាល់ និងជំរុញគុណភាពសេវាសុខាភិបាលនៅខេត្តបន្ទាយមានជ័យ
ក្នុងបរិបទដែលការផ្តល់សេវាសុខាភិបាលនៅមូលដ្ឋានកាន់តែមានសារៈសំខាន់ ចំពោះជីវភាព និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ ការពង្រឹងសមត្ថភាពមណ្ឌលសុខភាព និងប៉ុស្តិ៍សុខភាពត្រូវបានចាត់ទុកជាចំណុចស្នូលមួយ ដើម្បីធានាឱ្យប្រជាពលរដ្ឋអាចទទួលបានសេវាដែលមានគុណភាព ប្រសិទ្ធភាព និងសុវត្ថិភាពនៅក្បែរមូលដ្ឋានរស់នៅរបស់ខ្លួន។


សុខាភិបាល
ការចុះពិនិត្យវឌ្ឍនភាព និងគាំទ្រការជំរុញបង្កើនសមត្ថភាពបម្រើសេវានៅមណ្ឌលសុខភាព ក្នុងខេត្តបន្ទាយមានជ័យ
ខេត្តបន្ទាយមានជ័យ៖ ចាប់ពីថ្ងៃទី១៥-១៦ ខែកញ្ញា ឆ្នាំ២០២៦ លោកជំទាវវេជ្ជបណ្ឌិត ចាន់ សុខា អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល បានចុះពិនិត្យវឌ្ឍនភាព និងស្ថានភាពបម្រើសេវាសុខាភិបាលនៅតាមមណ្ឌលសុខភាព ប៉ុស្តិ៍សុខភាព ក្នុងខេត្តបន្ទាយមានជ័យ។


សុខាភិបាល
មន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ ពង្រឹងចំណេះដឹងអាហារូបត្ថម្ភសម្រាប់ស្ត្រី និងកុមារ ដើម្បីលើកកម្ពស់សុខភាពគ្រួសារនៅមូលដ្ឋាន
ដោយមើលឃើញថា អាហារូបត្ថម្ភជាមូលដ្ឋានដ៏សំខាន់សម្រាប់ការលូតលាស់របស់កុមារ សុខភាពរបស់ស្ត្រី និងសុខុមាលភាពរបស់គ្រួសារ មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តបន្ទាយមានជ័យ បានយកចិត្តទុកដាក់ពង្រឹងសមត្ថភាពមន្ត្រី និងអ្នកពាក់ព័ន្ធនៅថ្នាក់មូលដ្ឋានតាមរយៈការរៀបចំវគ្គបណ្តុះបណ្តាលគ្រូបង្គោលស្តីពី «អាហារូបត្ថម្ភសម្រាប់ស្ត្រី និងកុមារ» ដើម្បីឱ្យចំណេះដឹងសំខាន់ៗអំពីអាហារូបត្ថម្ភអាចបន្តផ្សព្វផ្សាយទៅដល់ប្រជាពលរដ្ឋបានកាន់តែទូលំទូលាយ និងមានប្រសិទ្ធភាព។


សុខាភិបាល
សហរដ្ឋអាមេរិកគាំទ្រប្រព័ន្ធសុខាភិបាលជួរមុខ និងសន្តិសុខសុខាភិបាលប្រកបដោយចីរភាពនៅកម្ពុជា
ដើម្បីមើលឃើញពីរបៀបដែលភាពជាដៃគូរបស់សហរដ្ឋអាមេរិកនោះ សហរដ្ឋអាមេរិកបានផ្តល់ការថែទាំសុខភាពដែលជួយសង្គ្រោះជីវិតដល់សហគមន៍ដែលត្រូវបានផ្លាស់ទីលំនៅ ហើយក្រោមយុទ្ធសាស្ត្រសុខាភិបាលសកល សហរដ្ឋអាមេរិកជាជម្រើសទី១ ដែលសហរសហរដ្ឋអាមេរិកគាំទ្រប្រព័ន្ធសុខាភិបាលជួរមុខ និងសន្តិសុខសុខាភិបាលប្រកបដោយចីរភាពនៅកម្ពុជា។


សុខាភិបាល
កាកបាទក្រហមខេត្តបន្ទាយមានជ័យ ចុះផ្សព្វផ្សាយអប់រំពីវិធីបង្ការជំងឺគ្រុនឈាមនៅឃុំថ្មពួក
ប្រជាពលរដ្ឋ នៅមូលដ្ឋានភូមិកសិណ និងភូមិថ្មពួក ឃុំថ្មពួក ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ បានទទួលការយល់ដឹងបន្ថែមអំពីវិធីបង្ការ និងទប់ស្កាត់ជំងឺគ្រុន ឈាម តាមរយៈយុទ្ធនាការអប់រំផ្សព្វផ្សា យស្តីពីការការពារជំងឺគ្រុនឈាម ដែលរៀបចំដោយសាខាកាកបាទក្រហមកម្ពុជា ខេត្តបន្ទាយមានជ័យ សហការជាមួយមណ្ឌលសុខភាពឃុំថ្មពួកនៅព្រឹកថ្ងៃទី៩ខែកញ្ញាឆ្នាំ២០២៦នេះ។


សុខាភិបាល
មន្ទីរពេទ្យបង្អែកស្រុកព្រះនេត្រព្រះខេត្តបន្ទាយមានជ័យ ទទួលបានការកោតសរសើរ និងវាយតម្លៃខ្ពស់ ពីសំណាក់ប្រជាពលរដ្ឋ ចំពោះការផ្ដល់សេវាថែទាំសុខភាពមាតានិងទារក។
មន្ទីរពេទ្យបង្អែកស្រុកព្រះនេត្រព្រះ ស្ថិតក្នុងខេត្តបន្ទាយមានជ័យ បាននិងកំពុងទទួលបានការកោតសរសើរ និងការវាយតម្លៃខ្ពស់យ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ក៏ដូចជាតំបន់ជុំវិញ ចំពោះការខិតខំប្រឹងប្រែងអភិវឌ្ឍ និងលើកកម្ពស់គុណភាពនៃការផ្តល់សេវាថែទាំសុខភាពមាតា និងទារក ប្រកបដោយការយកចិត្តទុកដាក់ និងជំនាញខ្ពស់។

