
មន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ ពង្រឹងចំណេះដឹងអាហារូបត្ថម្ភសម្រាប់ស្ត្រី និងកុមារ ដើម្បីលើកកម្ពស់សុខភាពគ្រួសារនៅមូលដ្ឋាន
ដោយមើលឃើញថា អាហារូបត្ថម្ភជាមូលដ្ឋានដ៏សំខាន់សម្រាប់ការលូតលាស់របស់កុមារ សុខភាពរបស់ស្ត្រី និងសុខុមាលភាពរបស់គ្រួសារ មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តបន្ទាយមានជ័យ បានយកចិត្តទុកដាក់ពង្រឹងសមត្ថភាពមន្ត្រី និងអ្នកពាក់ព័ន្ធនៅថ្នាក់មូលដ្ឋានតាមរយៈការរៀបចំវគ្គបណ្តុះបណ្តាលគ្រូបង្គោលស្តីពី «អាហារូបត្ថម្ភសម្រាប់ស្ត្រី និងកុមារ» ដើម្បីឱ្យចំណេះដឹងសំខាន់ៗអំពីអាហារូបត្ថម្ភអាចបន្តផ្សព្វផ្សាយទៅដល់ប្រជាពលរដ្ឋបានកាន់តែទូលំទូលាយ និងមានប្រសិទ្ធភាព។











