
ទោះបីមូលដ្ឋានសុខាភិបាលមួយចំនួនរងផលប៉ះពាល់ដោយទឹកជំនន់ក្តី ក៏មន្ត្រីសុខាភិបាលនៅតែបន្តបម្រើសេវាពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា
ទោះបីស្ថានភាពទឹកជំនន់បានបង្កផលប៉ះពាល់ដល់មូលដ្ឋានសុខាភិបាលមួយចំនួន និងធ្វើឱ្យការធ្វើដំណើររបស់បុគ្គលិកសុខាភិបាល អ្នកជំងឺ និងប្រជា ពលរដ្ឋមានការលំបាកយ៉ាងណាក្តី ក៏មន្ត្រីសុខាភិបាលខេត្តបន្ទាយមានជ័យ នៅតែបន្តប្រឹងប្រែងសម្របសម្រួល និងដោះស្រាយបញ្ហាជាក់ស្តែងជាប្រចាំ ដោយសហការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរមូលដ្ឋាន សមត្ថកិច្ច និងកងកម្លាំងពាក់ព័ន្ធ ដើម្បីធានាឱ្យសេវាពិនិត្យ និងព្យាបាលជំងឺនៅតែបន្តទៅដល់ប្រជាពលរដ្ឋតាមតម្រូវការ។











