
មន្ទីរពេទ្យបង្អែកស្រុកព្រះនេត្រព្រះខេត្តបន្ទាយមានជ័យ ទទួលបានការកោតសរសើរ និងវាយតម្លៃខ្ពស់ ពីសំណាក់ប្រជាពលរដ្ឋ ចំពោះការផ្ដល់សេវាថែទាំសុខភាពមាតានិងទារក។
មន្ទីរពេទ្យបង្អែកស្រុកព្រះនេត្រព្រះ ស្ថិតក្នុងខេត្តបន្ទាយមានជ័យ បាននិងកំពុងទទួលបានការកោតសរសើរ និងការវាយតម្លៃខ្ពស់យ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ក៏ដូចជាតំបន់ជុំវិញ ចំពោះការខិតខំប្រឹងប្រែងអភិវឌ្ឍ និងលើកកម្ពស់គុណភាពនៃការផ្តល់សេវាថែទាំសុខភាពមាតា និងទារក ប្រកបដោយការយកចិត្តទុកដាក់ និងជំនាញខ្ពស់។











