ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិវីដេអូ

សកម្មភាពអាជ្ញាធរ
លេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តបន្ទាយមានជ័យ បើកកិច្ចប្រជុំពិភាក្សាអំពីវឌ្ឍនភាពការងារពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៦
បន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃអង្គារ ទី១០ ខែវិច្ឆិកាឆ្នាំ២០២៦ លេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តបន្ទាយមានជ័យ (ល.ខ.ប) បានរៀបចំកិច្ចប្រជុំស្តីពីវឌ្ឍនភាពការងារការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៦ ក្រោមអធិបតីភាព លោក ឈឿន ក្រៃយ៉ុង អភិបាលរងខេត្ត តំណាង ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្ត និងលោក យ៉ង់ សិក្តិ ប្រធានលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្ត ។


សកម្មភាពអាជ្ញាធរ
លោកឧត្តមសេនីយ៍ត្រី ប៊ុន ផេង នាំយកអំណោយ និងថវិកា ចុះសួរសុខទុក្ខអតីតមន្ត្រីនគរបាលខេត្តបន្ទាយមានជ័យ ដែលកំពុងសម្រាកព្យាបាលជំងឺ
លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ បានចាត់តំណាងអញ្ជើញចុះសួរសុខទុក្ខលោក វរសេនីយ៍ទោ ចេក ឈុន អតីតនាយការិយាល័យរដ្ឋបាល(ចូលនិវត្តន៍)សម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យបង្អែកមង្គលបូរី


សកម្មភាពអាជ្ញាធរ
រដ្ឋបាលខេត្តបន្ទាយមានជ័យ រៀបចំទីតាំងដើម្បីត្រៀមចែកពូជស្រូវជូនដល់ប្រជាកសិករដែលរងគ្រោះដោយសារទឹកជំនន់ ក្នុងស្រុកមង្គលបូរី
លោក ឃ្លោក នួយ អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត ចុះពិនិត្យមើលទីតាំងត្រៀមចែកស្រូវពូជ ដល់ប្រជាកសិករដែលរងការខូចខាតដោយសារទឹកជំនន់ ក្នុងស្រុកមង្គលបូរី នារសៀលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦។


សកម្មភាពអាជ្ញាធរ
អភិបាលរងខេត្តបន្ទាយមានជ័យ នាំយកថវិកាសមាគមអតីតយុទ្ធជន និងនិវត្តន៍ជន ប្រគល់ជូនគ្រួសារសពអតីតយុទ្ធជនចំនួន ៣គ្រួសារ នៅស្រុកស្វាយចេក
នៅព្រឹកថ្ងៃពុធ ២រោច ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹង ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ លោក ឃូ ពៅ អភិបាលរងខេត្ត និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានអមដំណើរដោយ លោក ដា ទឹង ប្រធានក្រុមប្រឹក្សាស្រុក និងលោក ស៊ុត ង៉ុយ អភិបាលស្រុកស្វាយចេក ព្រមទាំងសហការី បានចុះនាំយកថវិកាឧបត្ថម្ភរបស់ សមាគមអតីតយុទ្ធជន និងនិវត្តន៍ជន ខេត្តបន្ទាយមានជ័យ ទៅប្រគល់ជូនគ្រួសារសពអតីតយុទ្ធជនចំនួន ៣គ្រួសារ នៅស្រុកស្វាយចេក។


សកម្មភាពអាជ្ញាធរ
លោក ឃូ ពៅ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំណែនាំស្តីពីការរៀបចំការស្ទាបស្ទង់មតិជ្រើសរើសបេក្ខជនឈរឈ្មោះបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ នៅស្រុកស្វាយចេក
នាព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ លោក ឃូ ពៅ អភិបាលរងខេត្តបន្ទាយមានជ័យ តំណាងឯកឧត្តម អ៊ុ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំណែនាំស្តីពីការរៀបចំកិច្ចប្រជុំស្ទាបស្ទង់មតិ ដើម្បីជ្រើសរើសបេក្ខជនឈរឈ្មោះសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ដែលប្រព្រឹត្តទៅនៅទីស្នាក់ការស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។


សកម្មភាពអាជ្ញាធរ
មន្ទីរសាធារណការខេត្តបន្ទាយមានជ័យ បន្តជួសជុលផ្លូវជាតិ និងផ្លូវខេត្ត ដើម្បីសម្រួលការធ្វើចរាចរណ៍ដឹកជញ្ជូនកសិផល
ការថែទាំ និងជួសជុលផ្លូវថ្នល់ដែលរងការខូចខាតជាបន្តបន្ទាប់ គឺជាកិច្ចការសំខាន់ក្នុងការរក្សាគុណភាពហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងសម្រួលដល់ការធ្វើដំណើរប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។ ក្នុងទិសដៅនេះ ក្រុមការងារមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបន្ទាយមានជ័យ បានបន្តអនុវត្តន៍ការងារជួសជុលផ្លូវជាតិ និងផ្លូវខេត្តដែលរងការខូចខាត ដើម្បីលើកកម្ពស់សុវត្ថិភាព និងភាពងាយស្រួលក្នុងការធ្វើចរាចរណ៍។


សកម្មភាពអាជ្ញាធរ
អភិបាលរងខេត្តបន្ទាយមានជ័យជំរុញការធ្វើបច្ចុប្បន្នភាពទិន្នន័យ និងកែលម្អសេវាសាធារណៈឱ្យកាន់តែមានតម្លាភាព និងប្រសិទ្ធភាព
លោក ឈឿន ក្រៃយ៉ុង អភិបាលរងខេត្តបន្ទាយមានជ័យ បានជំរុញឱ្យរដ្ឋបាលស្រុកព្រះនេត្រព្រះ អង្គភាពផ្តល់សេវាតាមវិស័យ និងអ្នកពាក់ព័ន្ធ បន្តពង្រឹងការបញ្ចូលទិន្នន័យបិទផ្សាយ (Post On) និងពិនិត្យកែលម្អទម្រង់បែបបទនៃការផ្តល់សេវាសាធារណៈឱ្យបានត្រឹមត្រូវ ស្របតាមស្តង់ដារ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន ដើម្បីបង្កភាពងាយស្រួលដល់ប្រជាពលរដ្ឋក្នុងការទទួលបានព័ត៌មាន និងប្រើប្រាស់សេវារដ្ឋប្រកបដោយតម្លាភាព ឆាប់រហ័ស និងមានប្រសិទ្ធភាព។


សកម្មភាពអាជ្ញាធរ
អភិបាលរងខេត្តបន្ទាយមានជ័យ ជំរុញការសម្របសម្រួលគម្រោងអាទិភាពឃុំ ដើម្បីឆ្លើយតបតម្រូវការប្រជាពលរដ្ឋ
លោក ឈឿន ក្រៃយ៉ុង អភិបាលរងខេត្តបន្ទាយមានជ័យ បានជំរុញឱ្យអាជ្ញាធរមូលដ្ឋាន មន្ទីរ អង្គភាពជំនាញ និងដៃគូអភិវឌ្ឍន៍ បន្តពង្រឹងកិច្ចសហការក្នុងការកំណត់ និងសម្របសម្រួលគម្រោងអាទិភាពរបស់ឃុំ ដោយផ្អែកលើតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ ដើម្បីធានាឱ្យការប្រើប្រាស់ធនធានអភិវឌ្ឍន៍មានប្រសិទ្ធភាព និងរួមចំណែកលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋប្រកបដោយចីរភាព។


សកម្មភាពអាជ្ញាធរ
ប្រជាពលរដ្ឋយ៉ាងច្រើនកុះករបានចូលរួមក្នុងពិធីបណ្តែតប្រទីប និងបង្ហោះគោម នាឱកាសបុណ្យចេញវស្សា នៅរមណីយដ្ឋានអាងត្រពាំងថ្ម
បន្ទាយមានជ័យ៖ នាត្រីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានរៀបចំពិធីសូត្រមន្តចេញព្រះវស្សា ព្រមទាំងមានការបណ្ដែតប្រទីប និងបង្ហោះគោមយ៉ាងអធិកអធម ស្ថិតនៅរមណីយដ្ឋានប្រវត្តិសាស្ត្រអាងត្រពាំងថ្ម ឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ដោយមានការអញ្ជើញចូលរួមយ៉ាងខ្ពង់ខ្ពស់ពីសំណាក់ លោក ឃ្លោក នួយ អភិបាលរង នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ។


សកម្មភាពអាជ្ញាធរ
លោក ឃ្លោក នួយ អភិបាលរងខេត្តបន្ទាយមានជ័យ ចូលរួមពិធីប្រលែងកូនត្រី ២០ម៉ឺនក្បាល ក្រោមប្រធានបទ «ធនធានជលផលដើម្បីអនាគតខ្មែរ» នៅតំបន់អភិរក្សវត្តស្វាយចាស់
នាព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦ លោក ឃ្លោក នួយ អភិបាលរងខេត្តបន្ទាយមានជ័យ តំណាងឯកឧត្តម អ៊ុ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញចូលរួមក្នុងពិធីប្រលែងកូនត្រីចំនួន ២០០,០០០ក្បាល ក្រោមប្រធានបទ «ធនធានជលផលដើម្បីអនាគតខ្មែរ» នៅតំបន់អភិរក្សវត្តស្វាយចាស់ ដែលរៀបចំឡើងដោយក្រុមហ៊ុន GANZBERG ក្នុងគោលបំណងរួមចំណែកអភិរក្ស និងបង្កើនធនធានជលផលធម្មជាតិ។


សកម្មភាពអាជ្ញាធរ
នគរបាលក្រុងសិរីសោភ័ណ អំពាវនាវឱ្យប្រជាពលរដ្ឋគ្រប់អាយុ១៥ឆ្នាំឡើងទៅ និងអ្នកមានអត្តសញ្ញាណបណ្ណជិតផុត ឬផុតសុពលភាព ទៅធ្វើអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ
អធិការដ្ឋាននគរបាលក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បានជូនដំណឹងដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិសាស្ត្រក្រុងសិរីសោភ័ណ មានអាយុចាប់ពី១៥ឆ្នាំឡើងទៅ និងប្រជាពលរដ្ឋដែលមានអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរជិតផុត ឬផុតសុពលភាព សូមអញ្ជើញទៅបំពេញបែបបទ និងថតអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ដើម្បីធានាថាមានឯកសារសម្គាល់អត្តសញ្ញាណត្រឹមត្រូវ និងមានសុពលភាពសម្រាប់ប្រើប្រាស់តាមតម្រូវការ។


សកម្មភាពអាជ្ញាធរ
លោក ឃ្លោក នួយ អភិបាលរងខេត្តបន្ទាយមានជ័យ ដឹកនាំក្រុមការងារចុះពិនិត្យការចាក់ដីបំពេញផ្លូវខូចខាតដោយទឹកជំនន់ នៅឃុំណាំតៅ និងឃុំប៉ោយចារ ស្រុកភ្នំស្រុក
នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ លោក ឃ្លោក នួយ អភិបាលរងខេត្តបន្ទាយមានជ័យ តំណាងឯកឧត្តម អ៊ុ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានដឹកនាំក្រុមការងារចុះត្រួតពិនិត្យសកម្មភាពចាក់ដីបំពេញ និងជួសជុលផ្លូវដែលរងការខូចខាតដោយសារជំនន់ទឹកភ្លៀងនាពេលកន្លងមក នៅក្នុងភូមិសាស្ត្រឃុំណាំតៅ និងឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។


សកម្មភាពអាជ្ញាធរ
សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យផ្សព្វផ្សាយចំណេះដឹងមនុស្សធម៌ និងវិជ្ជាសង្គ្រោះបឋមដល់និស្សិត ១២០នាក់
និស្សិតចំនួន១២០នាក់ នៃសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច សាខាខេត្តបន្ទាយមានជ័យ បានទទួលការអប់រំផ្សព្វផ្សាយអំពីប្រវត្តិចលនាកាកបាទក្រហម និងអឌ្ឍចន្ទក្រហម គោលការណ៍គ្រឹះទាំង៧ ច្បាប់មនុស្សធម៌អន្តរជាតិ ព្រមទាំងចំណេះដឹងជាមូលដ្ឋានស្តីពីវិជ្ជាសង្គ្រោះបឋម ដើម្បីចូលរួមលើកកម្ពស់ការយល់ដឹងអំពីសកម្មភាពមនុស្សធម៌ និងត្រៀមលក្ខណៈជួយសង្គ្រោះអ្នកដទៃក្នុងករណីមានគ្រោះអាសន្ន។

