ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិវីដេអូ

ពាណិជ្ជកម្ម
នាយករដ្ឋមន្ត្រី និងថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសចំនួន ៥ អញ្ជើញទស្សនាពន្លាជាតិកម្ពុជា ក្នុងព្រឹត្តិការណ៍ INNOPROM. Belarus លើកទី២ ឆ្នាំ២០២៦
បេឡារុស្ស)៖ នារសៀលថ្ងៃព្រហស្បតិ៍ ទី១ ខែតុលា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលតាំងពិព័រណ៍ BELEXPO នាយករដ្ឋមន្ត្រី និងថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសចំនួន ៥


ពាណិជ្ជកម្ម
ថ្នាក់ដឹកនាំខេត្តបន្ទាយមានជ័យ ទទួលជួបពិភាក្សាការងារជាមួយតំណាងធនាគារ វីង ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ
ព្រឹកថ្ងៃអង្គារ ទី១ ខែកញ្ញា ឆ្នាំ២០២៦ នេះ ឯកឧត្តម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ និងលោក លី សុវណ្ណារិទ្ធ អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានអនុញ្ញាតឱ្យប្រតិភូធនាគារ វីង (ខេមបូឌា) ម.ក ដឹកនាំដោយលោកស្រី គង់ វិជ្ជរី អនុប្រធានប្រតិបត្តិគ្រប់គ្រងសាខា និងលក់ ព្រមទាំងក្រុមការងារ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងរដ្ឋបាលខេត្ត និងធនាគារ វីង។


ពាណិជ្ជកម្ម
អបអរសាទរ កម្ពុជាបាននាំចេញគ្រាប់ស្វាយចន្ទីទៅកាន់ប្រទេសអង់គ្លេសជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ
ភ្នំពេញ ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦--កម្ពុជាបាននាំចេញគ្រាប់ស្វាយចន្ទីលើកដំបូងទៅកាន់ប្រទេសអង់គ្លេសតាមរយៈក្រុមហ៊ុនហ៊ែនក្រាហ្វធីត ឃែស៊ូ ណាត់ ស្ទឹងត្រែង បន្ទាប់ពីទទួលបានការគាំទ្របច្ចេកទេសពីរដ្ឋាភិបាលអង់គ្លេស។


ពាណិជ្ជកម្ម
សេចក្តីជូនដំណឹង ស្តីពីការបន្តលើកលែងការពិន័យចំពោះក្រុមហ៊ុនខកខានតម្កល់ប្រតិវេទន៍ប្រចាំឆ្នាំ
ក្រសួងពាណិជ្ជកម្ម | សេចក្តីជូនដំណឹង ស្តីពីការបន្តលើកលែងការពិន័យចំពោះក្រុមហ៊ុនខកខានតម្កល់ប្រតិវេទន៍ប្រចាំឆ្នាំ តាមរយៈការពិន័យត្រឹម ១ឆ្នាំចុងក្រោយ សម្រាប់រយៈពេល ៦ខែ


ពាណិជ្ជកម្ម
រដ្ឋមន្រ្តីសេដ្ឋកិច្ចណែនាំមន្រ្តីគយ ប្រឹងប្រែងអនុវត្តវិធានការមុតស្រួចទប់ស្កាត់អំពើរត់គេចពន្ធ និងបន្លំពន្ធ
រាជធានីភ្នំពេញ៖ លោកឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានណែនាំដល់មន្រ្តីគយ និងរដ្ឋាករគ្រប់ជាន់ថ្នាក់ ត្រូវយកចិត្តទុកដាក់និងប្រឹងប្រែងអនុវត្តវិធានការមុតស្រួច ដែលបានដាក់ចេញកាលពីខែឧសភាកន្លងទៅ ដើម្បីទប់ស្កាត់អំពើរត់គេចពន្ធ និងបន្លំពន្ធ។ លោកឧបនាយករដ្ឋមន្រ្តី ណែនាំយ៉ាងដូច្នេះ ក្នុងកិច្ចប្រជុំពិនិត្យវឌ្ឍនភាពនៃការអនុវត្តវិធានការមុតស្រួច ក្នុងការបង្ការ និងបង្ក្រាបអំពើរត់គេចពន្ធ ជាមួយមន្រ្តីគយ និងរដ្ឋាករកម្ពុជា កាលពីថ្ងៃទី៥សីហា ម្សិលមិញ…។


ពាណិជ្ជកម្ម
ពិធីបើកសម្ពោធជាផ្លូវការនៃ "គម្រោងនាវាសន្តិភាពមេគង្គ-ឡានឆាង"
AKP ភ្នំពេញ ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦—
ឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន នៃរដ្ឋសភា និងជាប្រធានក្រុមរដ្ឋសភាកម្ពុជា នៃសភាវ័យក្មេង លោកបណ្ឌិត ឆេង គឹមឡុង ប្រធានវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI) ឯកឧត្តម Wang Wenbin ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិន ប្រចាំនៅកម្ពុជា អញ្ជើញជាអធិបតី ពិធីបើកសម្ពោធជាផ្លូវការនៃ "គម្រោងនាវាសន្តិភាពមេគង្គ-ឡានឆាង" ក្រោមមូលបទ៖ "មេគង្គដើម្បីប្រជាជន សន្តិភាព និងវិបុលភាព" នាព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦ នៅលើនាវាក្នុងទន្លេចតុមុខ រាជធានីភ្នំពេញ។
រូបថត៖ យឹម សុវឌ្ឍនា


ពាណិជ្ជកម្ម
កម្ពុជា ត្រៀមខ្លួនសហការជាមួយម៉ាឡេស៊ី ដើម្បីលើកកម្ពស់ភាពជាដៃគូឱ្យកាន់តែរឹងមាំ និងរួមចំណែកដល់សន្តិភាព និងវិបុលភាពរបស់អាស៊ាន
កម្ពុជា បានត្រៀមខ្លួនរួចជាស្រេចក្នុងការសហការយ៉ាងជិតស្និទ្ធជាមួយម៉ាឡេស៊ី ដើម្បីលើកកម្ពស់ភាពជាដៃគូឱ្យកាន់តែរឹងមាំ និងរួមចំណែកដល់សន្តិភាព ស្ថិរភាព និងវិបុលភាពរបស់អាស៊ាន។


ពាណិជ្ជកម្ម
អគ្គនាយកដ្ឋាន ក.ប.ប. បន្តចុះអប់រំផ្សព្វផ្សាយអំពីសុវត្ថិភាពម្ហូបអាហារ និងផលប៉ះពាល់នៃគ្រឿងញៀន ជូនដល់គ្រូ-សិស្ស ក្នុងខេត្តបន្ទាយមានជ័យ
បន្ទាយមានជ័យ៖ ដើម្បីចូលរួមចំណែកការពារសុខភាព និងលើកកម្ពស់ចំណេះដឹងរបស់យុវជន ដែលជាទំពាំងស្នងឫស្សីរបស់ជាតិ មន្ត្រីសាខា អគ្គនាយកដ្ឋាន ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការកេងបន្លំ (ក.ប.ប.) ខេត្តបន្ទាយមានជ័យ នៃក្រសួងពាណិជ្ជកម្ម បានសហការជាមួយមន្ត្រីមន្ទីរពាណិជ្ជកម្ម និងមន្ត្រីមន្ទីរអប់រំ យុវជន និងកីឡាខេត្ត បានបន្តចុះយុទ្ធនាការអប់រំផ្សព្វផ្សាយអំពីសុវត្ថិភាពម្ហូបអាហារ កិច្ចការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងផលប៉ះពាល់នៃសេពគ្រឿងញៀន ជូនដល់លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងអាជីវករលក់ដូរក្នុងសាលារៀន។
សកម្មភាពអប់រំផ្សព្វផ្សាយនេះ បានធ្វើឡើងនៅក្នុងគ្រឹះស្ថានសិក្សាចំនួន ២ គោលដៅ រួមមាន៖
១. សាលាបឋមសិក្សាឫស្សីក្រោក ស្ថិតក្នុងស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ
២. អនុវិទ្យាល័យទឹកថ្លា ស្ថិតក្នុងក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ
ក្នុងពិធីផ្សព្វផ្សាយទាំង ២ ទីតាំងនេះ មានលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងអាជីវករលក់ដូរក្នុងសាលាជាច្រើនរូបផងដែរ ។


ពាណិជ្ជកម្ម
លំហូរទឹកប្រាក់វិនិយោគចូលកម្ពុជា នៅឆមាសទី១ ឆ្នាំ២០២៦ មាន ៤.៣ប៊ីលានដុល្លារ កើនឡើង៧ដង
(ភ្នំពេញ)៖ ធនាគារជាតិនៃកម្ពុជាបានឱ្យដឹងថា នៅឆមាសទី១ ឆ្នាំ២០២៦នេះ សមតុល្យគណនីហិរញ្ញវត្ថុរបស់កម្ពុជា បានកត់ត្រាលំហូរចូលសុទ្ធរហូតដល់ ៤.៣ប៊ីលានដុល្លារអាមេរិក ដែលស្មើនឹង១៥.៥% នៃផលិតផលក្នុងស្រុកសរុប (ផ.ស.ស.)។
តួលេខដ៏គួរឱ្យកត់សម្គាល់នេះបានកើនឡើង៧ដង ធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន ដែលឆ្លុះបញ្ចាំងពីភាពធន់ និងសក្តានុពលសេដ្ឋកិច្ចរបស់កម្ពុជា។


ពាណិជ្ជកម្ម
ជើងទំនិញដំបូង! គ្រាប់ស្វាយចន្ទីកែច្នៃរបស់កម្ពុជា ត្រូវបានដឹកជញ្ជូនត្រង់ទៅកាន់កំពង់ផែឈីងចូវ ខេត្តក្វាងស៊ី ដោយជោគជ័យ!
ក្រោមការគាំទ្រយ៉ាងពេញទំហឹងពីគយ ប្រចាំកំពង់ផែឈីងចូវ ក្រុមហ៊ុន Beibu Gulf Port Co., Ltd. និងបណ្តាក្រុមហ៊ុនភ្នាក់ងារគយក្រុមហ៊ុនកម្ពុជា KHNUTS PROCESSING CO., LTD. (ហៅកាត់ថា "KHNUTS") និងក្រុមហ៊ុនChina National Township Enterprises Co., Ltd.(ហៅកាត់ថា "CTEC") នាថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ បានសហការជំរុញការដឹកជញ្ជូនត្រង់នូវគ្រាប់ស្វាយចន្ទីកែច្នៃរួចរបស់កម្ពុជាជាលើកដំបូង ហើយបានបញ្ចប់នីតិវិធីបញ្ចេញទំនិញពីគយ ដោយរលូននៅច្រកទ្វារកំពង់ផែឈីងចូវ។


ពាណិជ្ជកម្ម
អភិបាលស្រុកថ្មពួក ចុះពិនិត្យទីតាំង និងសង្វាក់ផលិតកម្មសាប៊ូលាងចាន នៅឃុំបន្ទាយឆ្មារ ដើម្បីជំរុញសេដ្ឋកិច្ចមូលដ្ឋាន
លោក រ័ត្ន ដាសុីណង់ អភិបាល នៃគណៈអភិបាលស្រុកថ្មពួក ព្រមទាំងក្រុមការងារ បានចុះទៅពិនិត្យទីតាំង និងសង្វាក់ផលិតកម្ម ផលិតផលសាប៊ូលាងចានមួយកន្លែង ដែលស្ថិតនៅក្នុងឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។


ពាណិជ្ជកម្ម
លោក ស្រេង សុផល ដឹកនាំមន្ត្រីគណៈបញ្ជាការឯកភាពក្រុង និងមន្ត្រីជំនាញពាក់ព័ន្ធ ចុះត្រួតពិនិត្យណែនាំតាមទីតាំងជាក់ស្ដែង ជៀសវាង លួចនាំចូល រក្សាទុក នូវគ្រឿងបរិភោគ មកពីប្រទេសថៃ...
នៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ ២០២៦នេះលោក ស្រេង សុផល អភិបាល នៃគណៈអភិបាលក្រុងសិរីសោភ័ណ ដឹកនាំផ្ទាល់ដោយ លោក ដុំ វណ្ណឌី អនុប្រធានមន្ទីរពាណិជ្ជកម្មខេត្ត និងមានការចូលរួមសម្របសម្រួលពីមន្ត្រីជំនាញ ក.ប.ប ខេត្តបន្ទាយមានជ័យ ព្រមទាំងកម្លាំងទាំង៣ នៃគណៈបញ្ជាការឯកភាពក្រុងសិរីសោភ័ណ ចៅសង្កាត់ ចៅសង្កាត់រង អាជ្ញាធរមូលដ្ឋានជាច្រើន បានអញ្ជើញចុះពិនិត្យជាក់ស្ដែងតាមទីតាំង តូប ហាង ម៉ាត ផ្សារទំនេីបធំៗ ក្នុងក្រុងសិរីសោភ័ណ ជៀសវាង រក្សាទុក ផលិតផល និងសាច់បង្កក គ្រឿងបរិភោគ នាំចូលមកពីប្រទេសថៃ។


ពាណិជ្ជកម្ម
រដ្ឋបាលក្រុង សង្កាត់ បានចុះណែនាំអាជីវករជុំវិញផ្សារត្រី និងផ្សារអគ្គៈ ឱ្យបញ្ឈប់ការនាំចូល តាំងលក់ផលិតផលថៃគ្រប់ប្រភេទ និងហាមដាក់តាំងអត្រាប្តូរប្រាក់បាត
រដ្ឋបាលក្រុង សង្កាត់ បានចុះណែនាំអាជីវករជុំវិញផ្សារត្រី និងផ្សារអគ្គៈ ឱ្យបញ្ឈប់ការនាំចូល តាំងលក់ផលិតផលថៃគ្រប់ប្រភេទ និងហាមដាក់តាំងអត្រាប្តូរប្រាក់បាត ។

