ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិវីដេអូ

សកម្មភាពថ្នាក់ដឹកនាំ
ក្រសួងធនធានទឹក និងអាជ្ញាធរខេត្តបន្ទាយមានជ័យ ចុះវាយតម្លៃប្រព័ន្ធធារាសាស្ត្រផ្ទាល់ដល់ទីតាំង ដើម្បីស ង្គ្រោះស្រែចម្ការ និងហេដ្ឋារចនាសម្ព័ន្ធពីហានិភ័យទឹកជំនន់
ក្រសួងធនធានទឹក និងឧតុនិយម រួមជាមួយអាជ្ញាធរខេត្តបន្ទាយមានជ័យ បានចុះពិនិត្យនិងវាយតម្លៃស្ថានភាពទឹកជំនន់ដល់ទីតាំងជាក់ស្តែងនៅក្ងុងតំបន់ដែលទទួលរងផលប៉ះពាល់ដោដោយសារគ្រោះធម្មជាតិនេះ។


សកម្មភាពថ្នាក់ដឹកនាំ
កាកបាទក្រហមកម្ពុជា នាំយកអំណោយមនុស្សធម៌ជួយពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង និងខ្យល់កន្ត្រាក់ ១.៤១២គ្រួសារ នៅក្រុងប៉ោយប៉ែត
កាកបាទក្រហមកម្ពុជា បាននាំយកអំណោយមនុស្សធម៌ចែកជូនប្រជា ពលរដ្ឋចំនួន ១.៤១២គ្រួសារ ដែលរងគ្រោះដោយជំនន់ទឹកភ្លៀង និងខ្យល់កន្ត្រាក់ នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយ មានជ័យ ដើម្បីជួយសម្រាលការលំបាក និងដោះស្រាយជីវភាពចំពោះមុខរបស់ប្រជាពលរដ្ឋបានមួយកម្រិត។


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត បានអញ្ជើញចុះសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋនៅតាមទីទួលសុវត្ថិភាព
បន្ទាយមានជ័យ ៖ នៅយប់ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត អមដំណើរដោយលោក ហ៊ឹល រ៉ាយ៉ា អភិបាលរងខេត្ត បានអញ្ជើញចុះសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋនៅតាមទីទួលសុវត្ថិភាពនៅក្នុងភូមិសាស្ត្រ ក្រុងសិរីសោភ័ណ ដែលត្រូវបានជម្លៀសចេញពីលំនៅឋានរងគ្រោះដោយសារទឹកជំនន់លិចផ្ទះសំបែង មកកាន់ទីទួលសុវត្ថិភាព។


សកម្មភាពថ្នាក់ដឹកនាំ
អភិបាលខេត្តបន្ទាយមានជ័យ ចុះសម្របសម្រួលប្រជាពលរដ្ឋដែលជម្លៀសមកទីទួលសុវត្ថិភាពផ្សារចិនខ្មៅ
នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ដោយមានការចូលរួមពីលោក ហ៊ឹល រ៉ាយ៉ា អភិបាលរងខេត្ត លោក ស្រេង សុផល អភិបាលក្រុងសិរីសោភ័ណ លោក មាស ដារ៉ា ប្រធានក្រុមការងារចុះជួយសង្កាត់ព្រះពន្លា ព្រមទាំងក្រុមការងារ លោកស្រីចៅសង្កាត់ សមាជិកក្រុមប្រឹក្សាក្រុង-សង្កាត់ និងអាជ្ញាធរមូលដ្ឋាន បានចុះពិនិត្យ និងសម្របសម្រួលស្ថានភាពប្រជាពលរដ្ឋដែលបានជម្លៀសមកកាន់ទីទួលសុវត្ថិភាព ផ្សារចិនខ្មៅ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ។


សកម្មភាពថ្នាក់ដឹកនាំ
ទឹកជំនន់ឡើងលិចទីទួលសុវត្ថិភាពព្រែកជីក អាជ្ញាធរបន្ទាយមានជ័យជម្លៀសពលរដ្ឋជាង ១០០គ្រួសារទៅទីទួលថ្មី
ស្ថានភាពទឹកជំនន់នៅខេត្តបន្ទាយមានជ័យបានបន្តកើនឡើងនៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ រហូតដល់លិចលង់ទីទួលសុវត្ថិភាពព្រែកជីក ក្នុងស្រុកមង្គលបូរី ដែលជាកន្លែងប្រជាពលរដ្ឋរងគ្រោះមួយចំនួនបានជម្លៀសមកស្នាក់នៅជាបណ្តោះអាសន្ន ដោយហេតុនេះ អាជ្ញាធរខេត្តបានសម្រេចចាត់វិធានការបន្ទាន់ ជម្លៀសប្រជាពលរដ្ឋជាង ១០០គ្រួសារ ទៅកាន់ទីទួលសុវត្ថិភាពថ្មីនៅតំបន់ «ផ្សារចំការត្រដោក» ដើម្បីធានាសុវត្ថិភាពអាយុជីវិតរបស់ប្រជាពលរដ្ឋ។


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម ជា ឆេង បន្តចុះពិនិត្យស្ថានភាពទឹកជំនន់ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋនៅស្រុកមង្គលបូរី
នារសៀលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ជា ឆេង ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកមង្គលបូរី អមដំណើរដោយលោកកែវ តារារស្មីអភិបាលស្រុកមង្គលបូរី និងក្រុមការងារចុះមូលដ្ឋានឃុំ បានបន្តចុះពិនិត្យស្ថានភាពទឹកជំនន់នៅ ភូមិសាយសាម៉ន ឃុំចំណោម ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម អ៊ុ រាត្រី ដឹកនាំកងកម្លាំង រៀបចំទីទួលសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋតំបន់ប្រឈម នៅឃុំបត់ត្រង់ ស្រុកមង្គលបូរី
នៅល្ងាចថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ ២០២៦ ឯកឧត្តម អ៊ុ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបន្ទាយមានជ័យ រៀបចំទីទួលសុវត្ថិភាព ជូនបងប្អូនប្រជាពលរដ្ឋដែល រស់នៅតាមតំបន់ទំនាបប្រឈមជាមួយនឹងជំនន់ទឹកភ្លៀង ត្រង់ចំណុចផ្លូវៀងក្រុង ជាប់ព្រំប្រទល់ក្រុងសិរីសោភ័ណ។


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្ដម អ៊ុ រាត្រី អរគុណ ដល់បងប្អូនប្រជាការពារ ដែលបានលះបង់ពេលវេលាដ៏មានតម្លៃ ចូលរួមការពារសន្តិសុខសណ្តាប់ធ្នាប់ ជូនដល់បងប្អូនប្រជាពលរដ្ឋ
នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ ២០២៦ ឯកឧត្ដម អ៊ុ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ អមដំណើរ ដោយ លោក ហ៊ឹល រ៉ាយ៉ា អភិបាល រងខេត្ត លោក ស្រេង សុផល អភិបាល ក្រុងសិរីសោភ័ណ រួមនឹងស្មៀន ចៅសង្កាត់ព្រះពន្លា


សកម្មភាពថ្នាក់ដឹកនាំ
លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ បានចាត់តំណាងដឹកនាំកម្លាំងនគរបាលជាច្រើនរូប ដង្ហែរ សពលោកឧត្តមសេនីយ៍ត្រី អ៊ុំ សុផល ស្នងការរង
(បន្ទាយមានជ័យ):នៅព្រឹកថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានចាត់តាំង លោកឧត្តមសេនីយ៍ត្រី វង្ស វិត ស្នងការរងផែនការងារ ធនធានមនុស្ស និងលោកឧត្តមសេនីយ៍ត្រី ជុន លាង ស្នងការរង លោកឧត្តមសេនីយ៍ត្រី ឃួន វណ្ណា ស្នងការរង អញ្ជើញដឹកនាំកម្លាំងនគរបាលក្រោមឱវាទជាច្រើនរូប អញ្ជើញចូលរួម ដង្ហែរ សពលោកឧត្តមសេនីយ៍ត្រី អ៊ុំ សុផល នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដែលប្រារព្វធ្វើនៅគេហដ្ឋានស្ថិតភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។


សកម្មភាពថ្នាក់ដឹកនាំ
កិច្ចប្រជុំត្រួតពិនិត្យផែនការឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ អាណត្តិទី៦ របស់គណបក្សស្រុកព្រះនេត្រព្រះ
(បន្ទាយមានជ័យ) ឯកឧត្តម គោស៊ុំ សារឿត សមាជិករដ្ឋសភា និងជាអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំត្រួតពិនិត្យផែនការឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ អាណត្តិទី៦ ឆ្នាំ២០២៧ របស់គណបក្សស្រុកព្រះនេត្រព្រះ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ សមាជិកព្រឹទ្ធសភា រដ្ឋសភាព ឯកឧត្តម អនុប្រធានគណៈកម្មាធិការគណបក្សខេត្ត និងក្រុមការងារគណបក្សថ្នាក់កណ្តាល ក្រុមការងារខេត្តចុះមូលដ្ឋាន ស្រុកព្រះនេត្រព្រះ ព្រមទាំងលោក លោកស្រី អនុប្រធានគណបក្សស្រុក លោក លោកស្រី សមាជិកអចិន្ត្រៃយ៍គណបក្សស្រុក គណបក្សឃុំ និងសមាជិក សមាជិកា នៅព្រឹកថ្ងៃអាទិត្យ ទី២៧ ខែកញ្ញា ឆ្នាំ២០២៦ ធ្វើនៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកព្រះនេតព្រះ ស្ថិតនៅក្នុងភូមិភ្នំជញ្ជាំង ឃុំជប់វារី ស្រុកព្រះនេតព្រះខេត្តបន្ទាយមានជ័យ។


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម ឧត្ដមសេនីយ៍ឯក សម វណ្ណវីរៈ អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធនិងនាំយកថវិការបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាល ទៅប្រគល់ជូនគ្រួសារសពលោកឧត្តមសេនីយ៍ត្រី អ៊ុ សុផល
បន្ទាយមានជ័យ: នៅរសៀលថ្ងៃទី២៧ ខែ កញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ឧត្ដមសេនីយ៍ឯក សម វណ្ណវីរៈ អគ្គស្នងការរងនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធនិងនាំយកថវិកាទៅប្រគល់ជូនគ្រួសារសព លោកឧត្តមសេនីយ៍ត្រី អ៊ុំ សុផល ស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដែលបានទទួលមរណភាពដោយសារជំងឺប្រចាំកាយកាលពីថ្ងៃទី ២៥ ខែ កញ្ញា ឆ្នាំ២០២


សកម្មភាពថ្នាក់ដឹកនាំ
សមាជិកក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ អញ្ជើញចូលរួមពិធីកាន់បិណ្ឌវេនទី២ នៅវត្តទួលលក្ខរស្មីមានជ័យ (ទួលពង្រ) ក្រុងប៉ោយប៉ែត
នៅរសៀលថ្ងៃអាទិត្យ ទី២៧ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម សុវណ្ណ សុភា ឯកឧត្តម គ្រី សំណាង និងឯកឧត្តម ពិន ប៉ូឡូ សមាជិកក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ ព្រមទាំងលោកជំទាវ បានអញ្ជើញចូលរួមក្នុងពិធីកាន់បិណ្ឌវេនទី២ នៅវត្តទួលលក្ខរស្មីមានជ័យ (ទួលពង្រ) ស្ថិតក្នុងសង្កាត់អូរឫស្សី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។


សកម្មភាពថ្នាក់ដឹកនាំ
លោកជំទាវ ញ៉ែម មរកត ដឹកនាំក្រុមការងារ និង Miss World Cambodia 2026 ចុះសួរសុខទុក្ខ និងនាំយកអំណោយដ៏ថ្លៃថ្លារបស់ក្រុមហ៊ុនហាងលក់មាសពេជ្រ CSNJ របស់លោកឧកញ៉ា ចិន សំណាង និងលោកជំទាវ ចែកជូនប្រជាពលរដ្ឋនៅស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ
នៅព្រឹកថ្ងៃសៅរ៍ ទី២៦ ខែកញ្ញា ឆ្នាំ២០២៦ លោកជំទាវ ញ៉ែម មរកត រដ្ឋលេខាធិការ ក្រសួងកិច្ចការនារី និងជាប្រធានក្រុមការងារសកម្មភាពជនពិការ ក្រសួងកិច្ចការនារី បានដឹកនាំក្រុមការងារ អមដំណើរដោយកញ្ញា អ៊ិន លក្ខិណា Miss World Cambodia 2026 លោកជំទាវ ឈុត ដាលីន សមាជិកក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ និងលោកស្រី ម៉េង គឹមហួយ ប្រធានមន្ទីរកិច្ចការនារីខេត្ត បានចុះទស្សនកិច្ចសួរសុខទុក្ខ និងនាំយកអំណោយសប្បុរសធម៌ចែកជូនដល់បងប្អូនប្រជាពលរដ្ឋរស់នៅភូមិរង់ចាំ៥ ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។

