
ការប្រែផ្លាស់ពីជនរងគ្រោះ ទៅជា ភ្នាក់ងារសុវត្ថិភាពព័ត៌មានសកម្ម ក្រសួងព័ត៌មានបន្តបេសកកម្មជំរុញអក្ខរកម្មព័ត៌មានក្នុងយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២
ខេត្តក្រចេះ៖ នៅព្រឹកថ្ងៃចន្ទ ទី២ ខែវិច្ឆិកា ឆ្នាំ២០២៦ សិស្សានុសិស្សចំនួនជាង ៨០០នាក់ ត្រូវបានបំពាក់បំប៉នចំណេះដឹងដើម្បីក្លាយជា «ភ្នាក់ងារសុវត្ថិភាពព័ត៌មាន» ខណៈយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» (Say No to Fake News) ជំហានទី២ បានឈានចូលដល់ខេត្តក្នុងភូមិភាគឦសាននៃព្រះរាជាណាចក្រកម្ពុជា។









