
អបអរសាទរបេក្ខភាពផ្ទះស្អាត ក្នុងយុទ្ធនាការ «ផ្ទះស្អាត ភូមិស្អាត» ខែទី១ ជុំទី១ នៅភូមិរង់ចាំ
ពីទីតាំងដែលប្រជាពលរដ្ឋភៀសសឹកមកស្នាក់នៅបណ្តោះអាសន្ន ដោយក្តីសង្ឃឹមរង់ចាំថ្ងៃបានវិលត្រឡប់ទៅកាន់លំនៅឋាន និងទឹកដីកំណើតវិញ «ភូមិរង់ចាំ» កំពុងបង្ហាញមុខមាត់ថ្មីមួយតាមរយៈការចូលរួមរបស់ប្រជាពលរដ្ឋក្នុងការរៀបចំលំនៅឋានឱ្យស្អាត មានសណ្តាប់ធ្នាប់ និងបង្កបង្កើនផលជុំវិញផ្ទះ។






