
សាលារៀននៅតំបន់បឹងត្រកួនត្រូវបានយោធាថៃប្រែក្លាយជាលេណដ្ឋានបម្រើសកម្មភាពឈ្លានពាន
ថ្នាក់រៀនដែលជាទីផ្ដល់ចំណេះដល់កុមារកម្ពុជាក្នុងតំបន់បឹងត្រកួន ត្រូវបានយោធាថៃយកធ្វើជាលេណដ្ឋានបម្រើឱ្យសង្គ្រាមឈ្លានពានទៅវិញ។ នេះបើតាមសេចក្ដីរាយការណ៍ពីមូលដ្ឋាន។ បើតាមអាជ្ញាធរមូលដ្ឋាន បន្ទប់រៀនដែលយោធាថៃប្រែក្លាយទៅជាលេណដ្ឋាននេះ គឺស្ថិតនៅក្នុងសាលាបឋមសិក្សាសាមគ្គីច្រក ក្នុងភូមិសាមគ្គី ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។











