
កសិដ្ឋានចិញ្ចឹាមសត្វគោយកសាច់ នៅឃុំអូរបីជាន់ ស្រុកអូជ្រៅ កំពុងរីកចម្រើន និងមានសក្តានុពល តម្រូវការទីផ្សារក្នុងស្រុក
កសិដ្ឋានចិញ្ចឹមសត្វគោយកសាច់នៅ ឃុំអូរបីជាន់ ស្រុកអូជ្រៅ ខេត្តបន្ទាយមានជ័យ កំពុងបង្ហាញពីការរីកចម្រើនយ៉ាងសកម្ម និងក្លាយជាប្រភពផ្គត់ផ្គង់សាច់គោដ៏មានសក្តានុពលមួយ ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារក្នុងស្រុកដែលកំពុងកើនឡើងជាបន្តបន្ទាប់។ ការរីកចម្រើននៃកសិដ្ឋានចិញ្ចឹមគោយកសាច់នៅឃុំអូរបីជាន់ មិនត្រឹមតែជួយលើកកម្ពស់សេដ្ឋកិច្ចគ្រួសាររបស់ម្ចាស់កសិដ្ឋានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកយ៉ាងសំខាន់ក្នុងការទ្រទ្រង់សន្តិសុខស្បៀង និងជំរុញសេដ្ឋកិច្ចក្នុងស្រុកអូជ្រៅឱ្យកាន់តែមានស្ថេរភាព។











