
មន្ទីរពេទ្យបង្អែកស្រុកព្រះនេត្រព្រះ ផ្នែកសម្ភព ពង្រឹងការផ្តល់សេវាសុខាភិបាលសាធារណៈ ប្រកបដោយគុណភាព ប្រសិទ្ធភាព និងទំនុកចិត្តជូនប្រជាពលរដ្ឋ។
(បន្ទាយមានជ័យ) ការផ្តល់សេវាសុខាភិបាលរបស់មន្ទីរពេទ្យបង្អែកស្រុកព្រះនេត្រព្រះ គឺជាកម្រិតនៃការថែទាំសុខភាពដែលផ្តល់ការពិនិត្យ ព្យាបាល និងថែទាំកម្រិតមធ្យម និងខ្ពស់ បន្ទាប់ពីការបញ្ជូនបន្តពីមណ្ឌលសុខភាព ដែលមានតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់សេវាថែទាំសុខភាពបឋម និងកម្រិតមូលដ្ឋាន ជូនដល់ប្រជាពលរដ្ឋក្នុងស្រុក និងតំបន់ជុំវិញ ដោយផ្អែកលើគោលការណ៍សមធម៌ ប្រសិទ្ធភាព និងបរិយាបន្ន។











