
ការវាយប្រហារមិនរើសមុខ៖ នៅពេលយោធាថៃអះអាងថា «វាយប្រហារតែលើគោលដៅយោធា» មិនស្របនឹងផលវិបាកដែលបានកើតឡើងនៅលើដីជាក់ស្តែង ចេញពីសកម្មភាពឈ្លានពានប្រដាប់អាវុធរបស់ខ្លួនឡើយ
ភ្នំពេញ ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦–យោធាថៃបានអះអាងជាបន្តបន្ទាប់ថា ប្រតិបត្តិការយោធារបស់ខ្លួនប្រឆាំងកម្ពុជាត្រូវបានធ្វើឡើងស្របតាមច្បាប់មនុស្សធម៌អន្តរជាតិ និងផ្តោតតែលើគោលដៅយោធាប៉ុណ្ណោះ ដោយគោរពគោលការណ៍ភាពចាំបាច់ និងសមាមាត្រ។ ប៉ុន្តែការអះអាងមួយមិនអាចក្លាយជាការពិតដោយសារតែវាត្រូវបាននិយាយម្តងហើយម្តងទៀតនោះទេ។ វាត្រូវតែផ្ទៀងផ្ទាត់ជាមួយនឹងអង្គហេតុ ភស្តុតាង ប្រភេទអាវុធដែលបានប្រើ ទីតាំងដែលត្រូវបានវាយប្រហារ និងផលប៉ះពាល់ជាក់ស្តែងទៅលើជនស៊ីវិល។ នេះជាការគូសបញ្ជាក់របស់ រដ្ឋមន្ត្រីក្រសួងព័ត៌មាន។











