
ចលនាប្រកួតប្រជែង «ផ្ទះស្អាត ភូមិស្អាត នៃភូមិរង់ចាំ»
លោកស្រី សុន សំណាង ផ្ទះលេខ ១០២៤ ផ្លូវលេខ ៨ នៅភូមិរង់ចាំ ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ដែលមានស្នាដៃ និងការចូលរួមយ៉ាងសកម្មប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការ រៀបចំសណ្ដាប់ធ្នាប់ ថែរក្សាអនាម័យបរិស្ថាន ជំរុញការដាំដំណាំលម្អ និងការធ្វើកសិកម្មចម្រុះ បង្កើនប្រាក់ចំណូលប្រកបដោយភាពច្នៃប្រឌិត ព្រមទាំងបានអនុវត្តយ៉ាងខ្ជាប់ខ្ជួនរហូតទទួលបាន «ចំណាត់ថ្នាក់បណ្តោះអាសន្នផ្ទះស្អាត» សម្រាប់ខែទី១ វគ្គទី១ ក្នុងចលនាប្រកួតប្រជែង «ផ្ទះស្អាត ភូមិស្អាត នៃភូមិរង់ចាំ»។ ការខិតខំប្រឹងប្រែង និងគំនិតច្នៃប្រឌិតនេះ មិនត្រឹមតែលើកកម្ពស់សោភ័ណភាព និងជីវភាពគ្រួសារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការបង្កើតគំរូដ៍ល្អប្រសើរសម្រាប់សហគមន៍ទាំងមូល។











