
(update )អបអរសាទរទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៩ ក្រោមប្រធានបទ “TVET ផ្ដល់ជំនាញការងារ និងប្រាក់ចំណូល”។
ក្នុងឱកាសនៃការរៀបចំទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៩ TVET DAY ក្រសួងនឹងរៀបចំការតាំងបង្ហាញឧបករណ៍សម្ភារបច្ចេកទេសទំនើបៗ សម្រាប់ការបណ្ដុះបណ្ដាលជំនាញរបស់គ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ និងមានការតាំងបង្ហាញសមិទ្ធផលជាច្រើនទៀតតាមបណ្ដាក្រសួងនានា ដែលកម្មវិធីនេះនឹងចាប់ផ្ដើមឡើងពីព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ ។











