ប្រជាពលរដ្ឋងាយរងគ្រោះបំផុតចំនួន២០គ្រួសារ ទទួលអំណោយមនុស្សធម៌ ពីអនុសាខាកាកបាទក្រហមកម្ពុជាស្រុកសង្កែ

ប្រជាពលរដ្ឋងាយរងគ្រោះបំផុតចំនួន២០គ្រួសារ ទទួលអំណោយមនុស្សធម៌ ពីអនុសាខាកាកបាទក្រហមកម្ពុជាស្រុកសង្កែ

បាត់ដំបង៖ អនុវត្តន៏តាមអនុសាសន៍របស់ឯកឧត្តម សុខ លូ អភិបាលខេត្តនិងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកសង្កែ ដឹកដោយ លោក នាង ចន្ទថារ៉ា អភិបាលស្រុកនិងជាប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកសង្កែ បាននាំយកអំណោយមនុស្សធម៌របស់សប្បុរសជនតាមរយៈអនុសាខាស្រុកផ្តល់ជូនប្រជាពលរដ្ឋចំនួន២០គ្រួសារដែលមានជីវភាពខ្វះខាត ចាស់ជរាគ្មានទីពឹង ក្នុងនោះ១៩គ្រួសារមកពីភូមិចំនួន៦ ក្នុងឃុំកំពង់ព្រៀង និង១គ្រួសាទៀតរស់នៅឃុំតាប៉ុនស្រុកសង្កែ ខេត្តបាត់ដំបង។

ព័ត៌មានពាក់ព័ន្ធ

រដ្ឋបាលក្រុងបាត់ដំបង បន្តតាមដានស្ថានភាពក្រោយទឹកជំនន់ស្រកចុះជាបន្តបន្ទាប់
សកម្មភាពអាជ្ញាធរ
រដ្ឋបាលក្រុងបាត់ដំបង បន្តតាមដានស្ថានភាពក្រោយទឹកជំនន់ស្រកចុះជាបន្តបន្ទាប់
បាត់ដំបង៖ ក្រោយពីស្ថានភាពទឹកជំនន់បានស្រកចុះជាបន្តបន្ទាប់ នៅព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦នេះ រដ្ឋបាលមូលដ្ឋាន សង្កាត់ និងភូមិនៃក្រុងបាត់ដំបង បានបន្តការយកចិត្តទុកដាក់ក្នុងការត្រួតពិនិត្យ និងតាមដានប្រព័ន្ធផ្លូវតូចធំ ដែលទទួលរងផលប៉ះពាល់ទាំងធ្ងន់ធ្ងរ និងស្រាល។
មន្ទីរព័ត៌មានខេត្តបាត់ដំបង
មន្ទីរព័ត៌មានខេត្តបាត់ដំបង
អានបន្ត
អាជ្ញាធរឃុំកន្ទឺ១ សហការជាមួយប្រជាពលរដ្ឋរើមែកឈើ សម្រាស់ និងសំរាមចេញពីលើស្ពាន ដើម្បីបើកឱ្យធ្វើដំណើរឆ្លងកាត់ឡើងវិញ ក្រោយទឹកជំនន់ស្រកចុះបណ្តើរៗ
សកម្មភាពអាជ្ញាធរ
អាជ្ញាធរឃុំកន្ទឺ១ សហការជាមួយប្រជាពលរដ្ឋរើមែកឈើ សម្រាស់ និងសំរាមចេញពីលើស្ពាន ដើម្បីបើកឱ្យធ្វើដំណើរឆ្លងកាត់ឡើងវិញ ក្រោយទឹកជំនន់ស្រកចុះបណ្តើរៗ
បាត់ដំបង៖ ក្រោយពេលទឹកជំនន់ស្ទឹងសង្កែបានចាប់ផ្តើមស្រកចុះជាបណ្តើរៗ អាជ្ញាធរឃុំកន្ទឺ១ ស្រុកបាណន់ ខេត្តបាត់ដំបង បានសហការជាមួយប្រជាពលរដ្ឋក្នុងសកម្មភាពរើមែកឈើ សម្រាស់ និងសំរាម ដែលហូរតាមទឹកមកកកស្ទះលើស្ពានបេឡេ (សសរពក) ឆ្លងកាត់ស្ទឹងសង្កែ។ សកម្មភាពនេះបានប្រព្រឹត្តទៅនៅរសៀលថ្ងៃទី ២៨ ខែកញ្ញា ដើម្បីសម្រួលឱ្យការធ្វើដំណើរឆ្លងកាត់ស្ពានអាចប្រព្រឹត្តទៅបានជាធម្មតាវិញ។
មន្ទីរព័ត៌មានខេត្តបាត់ដំបង
មន្ទីរព័ត៌មានខេត្តបាត់ដំបង
អានបន្ត
ប្រជាពលរងគ្រោះដោយជំនន់ទឹកភ្លៀង ដែលជម្លៀសមកទីទួលសុវត្ថិភាព ចំនួន ៧២គ្រួសារ  រស់នៅឃុំហប់ បានទទួលអំណោយមនុស្សធម៌ ពីអនុសាខាកាកបាទក្រហមកម្ពុជាស្រុកគាស់ក្រឡ
សកម្មភាពអាជ្ញាធរ
ប្រជាពលរងគ្រោះដោយជំនន់ទឹកភ្លៀង ដែលជម្លៀសមកទីទួលសុវត្ថិភាព ចំនួន ៧២គ្រួសារ រស់នៅឃុំហប់ បានទទួលអំណោយមនុស្សធម៌ ពីអនុសាខាកាកបាទក្រហមកម្ពុជាស្រុកគាស់ក្រឡ
បាត់ដំបង៖ នៅព្រឹកថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ២០២៦ លោក ញឹក សារ៉ែន អភិបាលស្រុកគាស់ក្រឡ និងជាប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុក និងសហការី បានអញ្ជីញជួបសំណេះសំណាល និងនាំយកអំណោយមនុស្សធម៌ របស់សប្បុរសជនតាមរយៈអនុសាខាស្រុកផ្តល់ជូនដល់គ្រួរសាប្រជាពលរដ្ឋមានជីវភាពក្រីក្រ ដែលរងគ្រោះដោយទឹកជំនន់ ចំនួន ៧១គ្រួសារ រស់នៅចំណុចភូមិគោកត្រុំ ឃុំហប់ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។ ពីធីនេះ បានប្រារព្វធ្វើនៅទីទួលសុវត្ថិភាព ស្ថិតក្នុងបរិវេនទីស្នាក់ការអង្គការទស្សនៈពិភពលោក ស្ថិតនៅភូមិសាមគ្គី ឃុំហប់ ស្រុកគាស់ក្រឡ។
មន្ទីរព័ត៌មានខេត្តបាត់ដំបង
មន្ទីរព័ត៌មានខេត្តបាត់ដំបង
អានបន្ត
រដ្ឋបាលក្រុងបាត់ដំបងបានបើកដំណើរការសាកល្បង ការញែកសម្រាម និងផ្ដល់ធុងសម្រាម ប្រគល់ជូនប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់អភិរក្ស
សកម្មភាពអាជ្ញាធរ
រដ្ឋបាលក្រុងបាត់ដំបងបានបើកដំណើរការសាកល្បង ការញែកសម្រាម និងផ្ដល់ធុងសម្រាម ប្រគល់ជូនប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់អភិរក្ស
បាត់ដំបង៖ រដ្ឋបាលក្រុងបាត់ដំបងបានបើកដំណើរការសាកល្បង ការញែកសម្រាម និងផ្ដល់ធុងសម្រាម ប្រគល់ជូនប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់អភិរក្ស (ខាងត្បូងផ្សារណាត់) ។
មន្ទីរព័ត៌មានខេត្តបាត់ដំបង
មន្ទីរព័ត៌មានខេត្តបាត់ដំបង
អានបន្ត
ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជាស្រុកមោងឫស្សី ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌  ផ្ដល់ជូនកុមារកំព្រាឪពុកម្ដាយចំនួន ៣នាក់ ដែលមានជីវភាពទីទ័លក្រ
សកម្មភាពអាជ្ញាធរ
ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជាស្រុកមោងឫស្សី ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ផ្ដល់ជូនកុមារកំព្រាឪពុកម្ដាយចំនួន ៣នាក់ ដែលមានជីវភាពទីទ័លក្រ
ខេត្តបាត់ដំបង៖ ព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជាស្រុកមោងឫស្សី ដឹកនាំដោយ លោក ទន់ សុផន អភិបាល នៃគណៈអភិបាលស្រុកមោងឫស្សី និងជាប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុក ព្រមទាំងសហការី បានអញ្ជើញចុះជួបសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ទៅប្រគល់ជូនគ្រួសារកុមារកំព្រាឪពុកម្ដាយចំនួន ៣នាក់ ដែលមានជីវភាពទីទ័លក្រ និងកំពុងស្នាក់នៅរួមរស់ជាមួយអ៊ុំ ស្ថិតនៅភូមិអូរគ្រៀត ឃុំគារ ស្រុកមោងឫស្សី ខេត្តបាត់ដំបង ដើម្បីជួយសម្រាលការលំបាកក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។ កុមារកំព្រាទាំង ៣នាក់ ដែលជាអនាគតទំពាំងស្នងឫស្សីកំពុងជួបការខ្វះខាត និងទទួលបានការឧបត្ថម្ភនាពេលនេះ រួមមាន៖ ១- ឈ្មោះ សុផល សុភា ភេទប្រុស អាយុ ១៥ឆ្នាំ (កំពុងសិក្សាថ្នាក់ទី១០), ២- ឈ្មោះ សុផល ចាន់ណា ភេទប្រុស អាយុ ១១ឆ្នាំ (បោះបង់ការសិក្សា) និង៣- ឈ្មោះ សុផល សុខហេង ភេទប្រុស អាយុ ៧ឆ្នាំ (កំពុងសិក្សាថ្នាក់ទី១)។
មន្ទីរព័ត៌មានខេត្តបាត់ដំបង
មន្ទីរព័ត៌មានខេត្តបាត់ដំបង
អានបន្ត
ប្រជាពលរដ្ឋរងគ្រោះបំផុតចំនួន២គ្រួសារ នៅឃុំចំនួន២ ទទួលបានអំណោយមនុស្សធម៌ របស់សប្បុរសជនតាមរយៈអនុសាខាកាកបាទក្រហមកម្ពុជាស្រុកមោងឬស្សី
សកម្មភាពអាជ្ញាធរ
ប្រជាពលរដ្ឋរងគ្រោះបំផុតចំនួន២គ្រួសារ នៅឃុំចំនួន២ ទទួលបានអំណោយមនុស្សធម៌ របស់សប្បុរសជនតាមរយៈអនុសាខាកាកបាទក្រហមកម្ពុជាស្រុកមោងឬស្សី
បាត់ដំបង៖ អនុវត្តន៍តាមអនុសាសន៍ របស់ឯកឧត្តម សុខ លូ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ លោកទន់ សុផន អភិបាល នៃគណ:អភិបាលស្រុកមោងឬស្សី និងជាប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុក និងសហការី បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ របស់សប្បុរសជន ផ្តល់ជូនគ្រួសារប្រជាពលរដ្ឋរងគ្រោះបំផុត ចំនួន២គ្រួសារ រួមមាន៖ ប្រជាពលរដ្ឋរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ ចំនួន ១នាក់ ស្ថិតនៅភូមិជ្រៃជើង ឃុំជ្រៃ និងកុមារី រងគ្រោះដោយលង់ទឹកចំនួន១នាក់ ស្ថិតនៅភូមិរំចេក ឃុំកកោះ ស្រុកមោងឬស្សី ខេត្តបាត់ដំបង។
មន្ទីរព័ត៌មានខេត្តបាត់ដំបង
មន្ទីរព័ត៌មានខេត្តបាត់ដំបង
អានបន្ត

ព័ត៌មានថ្មីៗ

នាយករដ្ឋមន្ត្រី និងថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសចំនួន ៥ អញ្ជើញទស្សនាពន្លាជាតិកម្ពុជា ក្នុងព្រឹត្តិការណ៍ INNOPROM. Belarus លើកទី២ ឆ្នាំ២០២៦
ពាណិជ្ជកម្ម

នាយករដ្ឋមន្ត្រី និងថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសចំនួន ៥ អញ្ជើញទស្សនាពន្លាជាតិកម្ពុជា ក្នុងព្រឹត្តិការណ៍ INNOPROM. Belarus លើកទី២ ឆ្នាំ២០២៦

បេឡារុស្ស)៖ នារសៀលថ្ងៃព្រហស្បតិ៍ ទី១ ខែតុលា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលតាំងពិព័រណ៍ BELEXPO នាយករដ្ឋមន្ត្រី និងថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសចំនួន ៥​

មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ
មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ
អានបន្ត
កាកបាទក្រហម កម្ពុជា នាំយកអំណោយ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្តល់ជូនដល់ជនរងគ្រោះដោយសារទឹកជំនន់ ជិត១៥០០គ្រួសារ ក្នុងភូមិសាស្រ្តក្រុងប៉ោយប៉ែត
វីដេអូ

សេចក្តីជូនដំណឹងស្តីពីស្ថានភាពធាតុអាកាស នៅក្នុងខេត្តបន្ទាយមានជ័យ
សេចក្តីជូនដំណឹង

សេចក្តីជូនដំណឹងស្តីពីស្ថានភាពធាតុអាកាស នៅក្នុងខេត្តបន្ទាយមានជ័យ

សេចក្តីជូនដំណឹងស្តីពីស្ថានភាពធាតុអាកាស នៅក្នុងខេត្តបន្ទាយមានជ័យ សម្រាប់ថ្ងៃសុក្រ ៦រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦។

មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ
មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ
អានបន្ត
អាជ្ញាធរ ខេត្តបន្ទាយមានជ័យ អំពាវនាវពលរដ្ឋធ្វេីដំណេីរផ្លូវជាតិលេខ៥ ជាពិសេសត្រង់ចំណុចប្រសព្វផ្លូវវាងក្រុង ចូលក្នុងក្រុងសិរីសោភ័ណ ត្រូវមានការប្រុងប្រយ័ត្ន ដោយសារទឹកជំនន់បានហូរច្រោះបណ្ដាលធ្វេីឱ្យផ្លូវរងការដាច់ និងមានជង្ហុកធំៗ

អាជ្ញាធរខេត្តបន្ទាយមានជ័យ ដឹកនាំដោយផ្ទាល់ឯកឧត្តម អ៊ុ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ដឹកនាំកងកម្លាំង ដើម្បីធ្វើការជម្លៀសបងប្អូនប្រជាពលរដ្ឋ ចេញពីតំបន់ដែលប្រឈមនៃការជន់លិច នៅក្នុងភូមិសាស្ត្រក្រុងសិរីសោភ័ណ-ស្រុកមង្គលបូរី។

មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ
មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ
អានបន្ត