
ឯកឧត្តម ឧត្ដមសេនីយ៍ ឯក សម វណ្ណវីរៈ បន្តចុះសាកសួរសុខទុក្ខ និង នាំយកអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវជូនដល់កងកម្លាំងដែលឈរជើងនៅក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ
ឧត្ដមសេនីយ៍ឯក សម វណ្ណវីរៈ អគ្គស្នងការរងនគរបាលជាតិ បានបន្តចុះសំណេះសំណាលសាក សួរសុខទុក្ខ និង នាំយកគ្រឿងឧបភោគ បរិភោគ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី ស សុខា មកប្រគល់ជូនដល់កងកម្លាំងវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ ២០៣ ។









