
រដ្ឋបាលខេត្តបន្ទាយមានជ័យបានរៀបចំកិច្ចប្រជុំជាមួយក្រុមការងារថ្នាក់ជាតិ ដើម្បីពិនិត្យ និង វាយតម្លៃឡើងវិញនូវមណ្ឌលសុវត្ថិភាពជនភៀសសឹក នៅក្នុងខេត្តបន្ទាយមានជ័យ
រដ្ឋបាលខេត្តបន្ទាយមានជ័យបានរៀបចំកិច្ចប្រជុំជាមួយក្រុមការងារថ្នាក់ជាតិ ដើម្បីពិនិត្យ និង វាយតម្លៃឡើងវិញនូវមណ្ឌលសុវត្ថិភាពជនភៀសសឹក នៅក្នុងខេត្តបន្ទាយមានជ័យ ពិធីនេះធ្វើឡើងក្រោមអធិបតីភាពឯកឧត្តម ហ៊ូ សាគុណ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងប្រតិភូអមដំណើរ មានការចូលរួមពីឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ព្រមទាំងមានការចូលរួមពីគណៈអភិបាលរង មេបញ្ជាការកងកម្លាំងទាំងបី មន្ទីរ អង្គភាព ស្ថាប័នពាក់ព័ន្ធជុំវិញខេត្ត អភិបាលក្រុង-ស្រុកពាក់ព័ន្ធ ប្រារព្ធធ្វើនៅសាលប្រជុំ ក សាលាខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ ២០២៦។











